Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​ជប៉ុន ស្នើសុំ​ការយោគយល់​ពី​ប្រជាជន លើ​ផែនការ​អនុវត្តន៍​គម្រោង​ការពារ​ទឹកជំនន់ នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ គម្រោង​ការពារ​ទឹកជំនន់ ដែលជា​ហិរញ្ញប្បទាន​ឥត​សំណង របស់​ជប៉ុន​នៅ​តំបន់​វត្តភ្នំ និង​ទួលគោគ ឥឡូវនេះ​កំពុងដំណើរការ​ហើយ​។ គម្រោង​នេះ កំពុង​បង្ក​ផលវិបាក ដល់​ប្រជាពលរដ្ឋ​ដោយសារតែ​ការបិទផ្លូវ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​។​

​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ដូច្នេះហើយ​ក្រុមការងារ​របស់​យើង បាន​ពន្យល់​អំពី​ការងារ និង​កាលវិភាគ​ទៅ​ប្រជាពលរដ្ឋ ក្នុង​កិច្ចប្រជុំ​ដែល​បានធ្វើ​ឡើងជា​បន្តបន្ទាប់​។ យើង​ក៏បាន​សម្របសម្រួល ជាមួយ​ប៉ូលិស​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។

​ស្ថានទូត​ជប៉ុន សូម​ថ្លែងអំណរគុណ ដល់​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ចំពោះ​ការយោគយល់ និង​ក្រុមការងារ​កម្ពុជា​-​ជប៉ុន​ទាំងអស់ ដែល​បាន​ខិតខំ​ធ្វើការ​ក្រោម​កម្តៅថ្ងៃ​។ តួលេខ​ភ្ជាប់​បង្ហាញ​ពី​លទ្ធផល និង​ផែនការ​ការងារ​ក្នុង​ខែ​នេះ​។​

​ឯកឧត្តម​ឯកអគ្គរាជទូត មិ​កា​មិ បាន​មានប្រសាសន៍ អំពី​គម្រោង​ការពារ​ទឹកជំនន់ នៅ​រាជធានី​ភ្នំពេញ​ដែល​កំពុងដំណើរការ និង​ស្នើ​សូម​លោក លោកស្រី បន្ត​យោគយល់ និង​គាំទ្រ​ចំពោះ​គម្រោង​នេះ​។​

​ឯកឧត្តម​ឯកអគ្គរាជទូត បាន​ប្រសាសន៍ថា រដូវភ្លៀង​បានមក​ដល់​ហើយ ក្នុងការ​ការពារ​ទឹកជំនន់ ក្នុង​រាជធានី​ភ្នំពេញ ដំណើរការ នៅ​តំបន់​វត្តភ្នំ និង​ទួលគោក ហើយ​បញ្ចប់​ក្នុង​ឆ្នាំ​២០២១ ។ នៅ​វត្តភ្នំ​កំពុង​ជីក​ដាក់​បំពង់​លូ​ជម្រៅ​៧​ម៉ែត្រ​ក្រោម​ដី ។ ចំណែក​នៅ​ខាង​មាត់ទន្លេ​វិញ កំពុង​សាងសង់ អាង​ស្តុក​ទឹកភ្លៀង ៦.៥០០​ម៉ែត្រគូប ។ នៅ​ខែវស្សា ទឹកភ្លៀង នឹង​ហូរ​តាម​បំពង់​លូ ហើយ​ចូលទៅក្នុង​អាង និង​បន្ទាប់មក នឹង​ហូរ​ទៅ​ទន្លេ​។ ក្នុងពេលដែល​ដំណើរការ​សាងសង់ មាន​ការបិទ​ច្រកចូល​ផ្លូវ ។ សូម​លោក​លោកស្រី​បន្ត យោគយល់​និង​គាំទ្រ ចំពោះ​គម្រោង​នេះ ៕ ដោយ​៖​កូ​ឡាប​

spot_img
×