Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនឈាមរាវ​៥​នាក់ ចេញពី​ស៊ីសាច់​ក្របី ដើរ​តាម​ផ្លូវ​ខឹង​គេ​រោទិ៍​ម៉ូតូ​ដាក់​ព្រួត​គ្នា​វ៉ៃ និង​កាប់​ដោយ​កាំបិតប៉័ងតោ​រងរបួស​ធ្ងន់​នៅ​ក្រុង​បាវិត​

spot_img

ខេត្ត​ស្វាយរៀង ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​រោទិ៍​ម៉ូតូ​ដាក់​ក្រុមស្ទាវ​ត្រូវ​ក្រុមស្ទាវ​កាប់​និង​កាំបិតប៉័ងតោ ហើយ​នាំគ្នា​ព្រួត​វ៉ៃ​ស្ទើរ​ស្លាប់​ស្ទើ​រស់​។ ករណី​បង្ក​ហឹង្សា​ដោយ​ចេតនា​មួយ​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​អាទឹត្យ​ទី ២១ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ នៅត្រង់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ សាំង សារ៉ន ហៅ នី ស្ថិតក្នុង​ភូមិ បាវិត​កណ្ដាល សង្កាត់ បាវិត ក្រុង បាវិត ខេត្ត​ស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​នា​ក្បាល​ប្រល​ប់មាន​ក្រុម​ក្មេង​មួយក្រុម​មាន​គ្នា​៥​នាក់​បាន​សី​ុ​ផឹក​នៅ​ផ្ទះជួល​ម្តុំ​ផ្លូវ​ទៅ​វត្ត​តាឡុ​ករួច​ក៏​នាំគ្នា​ទៅ​ចូល​ផឹក​នៅ​ហាង​មួយទៀត​ដែល​មាន​លក់​សាច់​ក្របី​មួយ​កន្លែង​នៅ​ម្តុំ​វត្ត​ព្រៃ​យាយ​។ ក្រោយ​ពី​ផឹកស៊ី​រួចហើយនោះ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ក៏​នាំគ្នា​ដើរ​តាម​ផ្លូវ​ចេញ​មក​ផ្ទះ ពេល​ដល់​ពាក់កណ្តាល​ផ្លូវ ស្រាប់តែ​យុវជន​រងគ្រោះ​ជិះ​មក​ដល់​ហើយ​បាន​រោទិ៍​ម៉ូតូ​ដាក់​ក្រុម​ជនសង្ស័យ​។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ៖ ដោយ​ក្រុម​ក្មេងស្ទាវ​ខឹង​នឹង​យុវជន​ជិះ​ម៉ូតូ រោទិ៍​ដាក់​ក៏​នាំ​ដេញ​វ៉ៃ និង​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​ត្រូវ​ចំ​ក្បាល​ជនរងគ្រោះ​មួយ​កាំបិត ដងខ្លួន​មាន​ស្នាម​ជាំ​ដោយ​ត្រូវ​គេ​វ៉ៃ​ជាច្រើន​កន្លែង​។​ក្រោយពី​ធ្វើ​សកម្មភាព​វ៉ៃ និង​កាប់​មក​លើ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ក្នុង​ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ ចាប់បាន​ម្នាក់​រួច​បន្ត​ចាប់​បាន​ជា​បន្តបន្ទាប់រ​ហូ​តដល់​៤​នាក់ នៅ​បន្ទប់​ជួល​ហើយ​ជន​បង្ក​ម្នាក់ទៀត ឈ្មោះ​ជាតិ​ពេល​ឃើញ​សមត្ថកិច្ច​មក​ដល់​ក៏​បាន​រត់គេចខ្លួន​បាត់​ទៅ​។​

​សមត្ថកិច្ច​បាន​បន្ថែម​ទៀតថា​៖ ជនបង្ក​ខាងលើ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទី​1.​ឈ្មោះ ក្រាញ់ សុភាព ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ Good luck មាន​ទីលំនៅ​ភូមិ ជាស​ឫស្សី ឃុំ កំពង់ចំលង ស្រុក ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។ 2.​ឈ្មោះ ពៅ សង្ហា ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ Good luck មាន​ទីលំនៅ​ភូមិ បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត ស្វាយរៀង​។ ៣.​ឈ្មោះ ខែម ស៊ី​នឿន ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ Good luck មាន​ទីលំនៅ​ភូមិ ក្បាលដំរី ឃុំ ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។ ឈ្មោះ ម៉ៅ ចាំ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ Good luck មាន​ទីលំនៅ​ភូមិ អង្គ​សាលា ឃុំ ចំ​បក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង​។ ឈ្មោះ ជាតិ អាយុ ២៤ ឆ្នាំ មុខរបរ មិន​ពិត​ប្រក​ដ មាន​ទី​លំ​ភូមិ គយ​ត្របែក សង្កាត់ គយ​ត្របែក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។ អ្នក​ទាំង​៥​បង្ក​ហិង្សា​ដោយ​បាន​ព្រួត​គ្នា វាយ​និង​កាប់​ដោយ​កាំបិត​បុ័ងតោ​ទៅលើ​ជនរងគ្រោះ ឈ្មោះ ភុក វុទ្ធី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង បាវិត ខេត្ត​ស្វាយរៀង ត្រូវ​ចំ​ក្បាល​មួយ​កាំបិត​បណ្ដាល​អោយ​រងរ​បួស​ធ្ងន់​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ហើយ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសា​បញ្ជួនបន្ត​ទៅ​ព្យាបាល​នៅ​មន្ទីពេទ្យ​នៅ​ភ្នំពេញ​ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក រីឯ​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់​និង​នៅសល់​១​នាក់ ឈ្មោះ ជាតិ ក្រោយ​ពី​ប្រព្រឹត្ត​រួច បាន​រត់គេចខ្លួន​បាត់​។​

​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រុករក​ចាប់​ជនសង្ស័យ​មក​ផ្ដន្នទាទោស​តាម​ផ្លូវច្បាប់​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការរិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​។ មូលហេតុ ៖ ទំនាស់​ពាក្យសំដី​ក្នុង​ពេល​បើកបរ​ម៉ូតូ​នៅលើ​ដងផ្លូវ​៕​វ៉ៃកូ​

spot_img
×