Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ​ស៊ុន ចាន់ថុល​ ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព ការដ្ឋាន​សាងសង់ អាង​ហែល​ទឹក​ជាតិ​អូឡាំពិក​

spot_img

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក លោក អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការដ្ឋាន​សាងសង់ អាង​ហែល​ទឹក នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន​មានប្រសាសន៍ថា ជាក់ស្តែង​នៅពេលនេះ​យើង​បានធ្វើ​ការស្តារ​អាងទឹក​នេះ​ឡើងវិញ ឲ្យ​ស្របទៅតាម​ស្តង់ដារ​អន្តរជាតិ​ថ្មី​ដែលមាន​បណ្តោយ ៥០​ម៉ែត្រ ទទឹង ២៥​ម៉ែត្រ ដែលមាន​ខ្សែបន្ទាត់​ចំនួន​១០ ហើយ​ចំពោះ​ខាង​លោតទឹក​វិញ​គឺ​បាន​ពង្រីក ២៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ ហើយ​ការរៀបចំ​នេះដែរ គឺ​ដើម្បី​ឲ្យ​កីឡាករ​-​កីឡា​ការ​រិ​នី មាន​ទីតាំង​ហាត់​បន្ថែមទៀត​ឲ្យ​មាន​ភាពងាយស្រួល​ជាង​មុន​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ការជួស​ជុស​អាងទឹក​នេះ​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រហែល ២​លាន​ដុល្លារ​អាមេរិក ដោយ​មិនទាន់​គិត​ទៅលើ​សម្ភារ​ផ្សេងៗ ដែល​ត្រូវ​ទិញ​ដាក់​បន្ថែម​នៅ​កន្លែង​ហាត់ប្រាណ​នៅលើ​គោក​នោះទេ ហើយ​ចំពោះ​កន្លែង​ហាត់ប្រាណ​នៅលើ​គោក​នេះ​ដែល មាន​ទទឹង​១២​ម៉ែត្រ និង​បណ្តោយ ១៨​ម៉ែត្រ ដែល​ដាក់​សម្រាប់តែ​កីឡាករ​-​កីឡា​ការ​រិ​នី​ហែល​ទឹកតែ​ប៉ុណ្ណោះ ដូចនេះ​ត្រូវតែមាន​ការហាត់​នៅលើ​គោក​បន្ថែមទៀត​។​

ឯកឧត្តម​បាន​បញ្ជាក់ទៀតថា ក្រៅពីនោះ​ទៀត ក៏មាន​បន្ទប់​ស្នាក់នៅ​សម្រាប់​កីឡាករ​-​កីឡា​ការ​រិ​នី អាច​ស្នាក់​នៅបាន និង​មាន​រៀបចំ​ជា​កន្លែង​ទទួលទាន​អាហារ​ត្រឹមត្រូវ​ផងដែរ ពីព្រោះ​កីឡាករ​-​កីឡា​ការ​រិ​នី ហែល​ទឹក គឺ​ពិតជា​ត្រូវការ​កម្លាំង​ខ្លាំងណាស់ ដើម្បី​យកឈ្នះ​គួរ​ប្រកួត​របស់ខ្លួន​។ នៅ​ប្រទេស​គេ​កីឡាករ​- កីឡា​ការ​រិ​នី ហែល​ទឹក​នេះ គឺ​ហាត់​នៅលើ​គោក ច្រើនជាង​ហាត់​នៅក្នុង​ទឹក ដែល​ការហាត់​នៅលើ​គោក គឺ​សំដៅ​ទៅដល់​កន្លែង​លើក​សាច់ដុំ​នេះឯង​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ចំពោះ​ថវិកា​ដែល​ចំនាយ​លើក​ការស្តារ អាងទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​នេះ គឺ​សុទ្ធតែជា​ជំនួយ​ទាំងអស់ ដោយ​សហព័ន្ធ​កីឡាហែលទឹក បាន​សហការ​ជាមួយ​ខាង​ផ្នែក​ឯកជន ហើយ​ជាពិសេស​នោះ គឺ​ក្រុមហ៊ុន ឈៀង​ហៃ ខន់​ត្រា​ក់សិន ដែលជា​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ច្រើន​នៅ​កម្ពុជា ហើយក៏​ជា​ក្រុមហ៊ុន ដែលមាន​បទពិសោធន៍​ច្រើន ក្នុងការ​ក៏​សាង​អាង​ហែល​ទឹក​អន្តរជាតិ​នៅ​ទូ​ទាំ​ពិភពលោក​ផងដែរ ដូច្នេះហើយ​សហព័ន្ធ​កីឡាហែលទឹក ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ជួយ​ស្តារ​អាងទឹក​នេះ​ឡើង ហើយ​លោក​នឹង​សហការ ជាមួយ​ផ្នែក​ឯកជន​ផ្សេងៗ​ទៀត ដើម្បី​ស្នើ​ថវិការ​មក​ទិញ​សម្ភារ​មួយចំនួន ដាក់​នៅ​កន្លែង​កន្លែង​ហាត់ប្រាណ​នៅលើ​គោក​នេះ​តែម្តង​។

​ទន្ទឹមនឹងនេះ លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ចិន ដែល​បាន​ស្តា​រអាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ឡើងវិញ​៕ដោយ៖កូឡាប


spot_img
×