Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នងការ​ក្រុង​បញ្ជា​ឲ្យ​អធិការ​ខណ្ឌ​ទាំង​១៤ រៀបចំ​កម្លាំង​ល្បាត ២៤​ម៉ោង​លើ​២៤​ម៉ោង បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែមេសា និង​ទិសដៅ​ការងារ ខែឧសភា ឆ្នាំ​២០២០ ស្តីពី ការត្រួតពិនិត្យ​ការងារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោក​អធិការ​ខណ្ឌ​ទាំង​១៤ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ។

​ក្នុងឱកាស​នោះដែរ ក៏មាន​ការចូលរួម​មតិ​ពី​លោក លោកស្រី​ស្នងការរង លោក​អធិការ​ទាំង​១៤ ដោយបាន​ចូលរួម​រាយការណ៍​ដល់​អង្គប្រជុំ ក៏ដូចជា​លទ្ធផល​ការងារ​ដែល​បានធ្វើ បញ្ហា​ប្រឈម ដំណោះស្រាយ និង​ផែនការ​ដើម្បី​អនុវត្ត​បន្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត ។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​ស្នងការ​ក៏បាន​សរសើរ ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​ក្នុង​ការផ្តល់​សេវាសាធារណៈ និង​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ឯកឧត្តម​ស្នងការ បានផ្តល់​មតិ​ណែនាំ​ល្អៗ​ជាច្រើន​ដល់​អង្គប្រជុំ ដូចជា​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ការចុះ​ដោះស្រាយ និង​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស ម្យ៉ាងវិញទៀត​ត្រូវតែ​ផ្តោត​សំខាន់​លើ​ផែនការ​នៃ​ការរៀបចំ​កម្លាំង​ល្បាត ២៤​ម៉ោង​លើ​២៤​ម៉ោង ក៏ដូចជា​ការចុះ​ស្រាវជ្រាវ បង្ក្រាប​ជាប្រចាំ​លើ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​កាត់បន្ថយ​បទល្មើស​នានា​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម​ស្នងការ បាន​ណែនាំ​ដល់​អង្គភាព​ទាំងអស់ ចំណុះ​ស្នងការដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ក្នុង​ថែទាំ​សុខភាព ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩ ជាពិសេស​ត្រូវគោរព​ប​ទ​បញ្ជា​កងកម្លាំង ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​កាត់សក់​ខ្លី​ជាប្រចាំ ៕​ដោយ​៖​កូ​ឡាប​

spot_img
×