Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់​អាក្រក់​ទាំងនេះ នឹងធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​អ្នក​កាន់តែ​ឡើង​ខ្ពស់​

spot_img

​សម្ពាធ​ឈាម​ដែល​ល្អ​គួរតែ​តិចជាង ១២០/៨០ mmHg​។ ការ​លើស​សម្ពាធ​ឈាម​អាចធ្វើ​ឲ្យ​ជីវិត​ស្ថិតនៅក្នុង​ភាពគ្រោះថ្នាក់​បាន ដោយសារតែ​វា​អាច​ទៅ​បំផ្លាញ​សរសៃឈាម​អាក់ទែ ដែល​នាំ​ឲ្យ​សរសៃឈាម​រួម​តូច រហូតដល់​ក្លា​ទៅជា​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ ជា​អកុសល មាន​ទម្លាប់​ចង្រៃ​ប្រចាំថ្ងៃ​មួយចំនួន ដែល​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​មនុស្ស​យើង​ចេះតែ​កើនឡើង រហូតដល់​លើស​សម្ពាធ​ឈាម ហើយ​ភាគច្រើន​យើង​មិនបាន ចាប់អារម្មណ៍​ពី​ទម្លាប់​ទាំងនេះ​ទេ​។ តើ​វា​មាន​អ្វី​ខ្លះទៅ​?

​ជក់បារី​

​ការជក់បារី​គឺជា​រឿង​មិនល្អ​ស្រាប់​ហើយ​សម្រាប់​បេះដូង ដោយសារតែ​វា​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​។ ដូច្នេះ​បើសិនជា​អ្នកដឹង​បែបនេះហើយ តើ​គួរតែ​បន្តធ្វើ​ឲ្យ​ជីវិត​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់​ថែមទៀត​ដែរ​ទេ​?

​ញ៉ាំ​កាហ្វេ​

​ជាតិ​កាហ្វេ​អ៊ី​ន​ដែលមាន​ក្នុង​កាហ្វេ​គឺជា​សារធាតុ​ភ្ញោ​ច ហើយ​ការ​ញ៉ាំ​កាហ្វេ​មួយ​ពែ​ក​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ថ្លា និង​ថាមពល ប៉ុន្តែ​ក៏​អាច​បង្ក​ជា​អា​ការៈមិន​ស្រួល​ដែរ​ដូចជា ញ័រ​ដើមទ្រូង ភ័យខ្លាច បែកញើស​ខ្លាំង ធី​ង​ធោ​ង និង​គេង​មិន​លក់បាន​។ យ៉ាងណាមិញ ការ​ញ៉ាំ​កាហ្វេ​ច្រើនពេក​នឹងធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​បាន ជាពិសេស​ការ​ញ៉ាំ​ពី ២​ទៅ​៣​ពែង​ក្នុង​មួយថ្ងៃ​តែម្តង​។

​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​

​វា​គឺជា​ការពិត​មួយ​ដែល​និយាយថា សម្ពាធ​ឈាម​អាច​កើនឡើង​ក្នុងពេល និង​ក្រោយពេល​ហាត់ប្រាណ​ភ្លាមៗ រ​តែ​វា​មិនអាច​រំខាន​ដល់​សុខភាព​អ្នក​ឡើយ ដោយសារតែ​វា​នឹង​ត្រឡប់មក​សភាព​ដើម​វិញ​។ ជាមួយគ្នានេះដែរ ការដែល​ហាត់ប្រាណ​ជាប្រចាំ នឹង​ជួយ​បង្កើន​សុខភាព​បេះដូង និង​សរសៃឈាម ព្រមទាំង​មិនអាច​ឲ្យ​លើស​សម្ពាធ​ឈាម​ទៀត​។ ដូច្នេះ​បើសិនជា​អ្នករស់នៅ​បែប​ស៊ី​ដេកៗ​វិញ អ្នក​ពិតជា​ដឹង​អំពី​លទ្ធផល​ដោយ​ខ្លួនឯង​ជាមិនខាន​។

​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​

​របប​អាហារ​សម្បូរ​ជាតិ​ប្រៃ ឬ​សូ​ដ្យូ​ម​អាចធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម ហើយ​រឿងនេះ​ក៏​ធ្វើ​ឲ្យ​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​ជាច្រើន លែង​ចង់​ញ៉ាំ​អាហារ​ប្រៃ​ទៀត​ដែរ​។ ប៉ុន្តែ​ការដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន ក៏មាន​លទ្ធផល​ដូចគ្នា​ដែរ ព្រោះ​វា​នឹង​ជំរុញ​ដល់​ការ​រលាក និង​ឡើង​ទម្ងន់​ឥតប្រយោជន៍​។​

​កំពុងតែ​លេបថ្នាំ​គ្មាន​វេជ្ជបញ្ជា​

​តើ​វា​ជា​ទម្លាប់​អ្នក​ដែរ​ទេ​ក្នុងការ​បេះ​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ គ្រាប់​ពីរ​លេប​គ្រប់ពេល​ដែលមាន​អារម្មណ៍​ឈឺចាប់​? ដូច្នេះ​វា​ក៏​មិនមាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ​ត្រង់​ថា វា​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ជាង​ធម្មតា​នោះ​។ ថ្នាំ​មួយចំនួន​សម្រាប់​កែរោគ​ផ្លូវចិត្ត ប្រព័ន្ធ​ភាពស៊ាំ និង​មហារីក​ក៏​ប្រហែលជា​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​បានដែរ ប៉ុន្តែ​មិនត្រូវ​ឈប់​ប្រើ​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឡើយ​៕

​ប្រភព​៖ health​

spot_img
×