Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ថ្ងៃទី​២២​មេសា មាន​កម្មករ​រោងចក្រ​ចំនួន ៥១៦​នាក់ មក​ត្រួតពិនិត្យ​សុខភាព បន្ទាប់ពី​ឈប់សម្រាក​អំឡុងពេល​បុណ្យចូលឆ្នាំ ហើយ​ត្រឡប់​ចូល​បម្រើការ​ងាវិញ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ការងារ បានបញ្ជាក់​ពី​លទ្ធផល​នៃ​ការត្រួតពិនិត្យ​សុខភាព កម្មករ​រោងចក្រ​ដែល​គិត​ត្រឹម ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង ១៨:០០​នាទី​យប់ មាន​កម្មករ​រោងចក្រ​មក​ត្រួតពិនិត្យ​សុខភាព​ចំនួន ៥១៦​នាក់​។

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី ការធ្វើ​ប​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​រោងចក្រ ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ឈប់សម្រាក​អំឡុងពេល​បុណ្យចូលឆ្នាំ ហើយ​ត្រឡប់​ចូល​បម្រើការ​ងា​វិញ​។​

​ក្នុង​គោលបំណង​ការពារ​សុខភាព​កម្មក​រ​រោងចក្រ​ជាង​៩៥​ភាគរយ ដែល​បានមក​ធ្វើ​ការងារ​ធម្មតា អំឡុងពេល​ចូលឆ្នាំ ក៏ដូចជា​ការពារ​សុវត្ថិភាព​បងប្អូន​កម្មករ​រោងចក្រ ដែល​បាន​ឈប់សម្រាក អំឡុងពេល​បុណ្យចូលឆ្នាំ​ផង ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ក្រសួងសុខាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ រួមទាំង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានដាក់​ដំណើរការ មណ្ឌល​ត្រួតពិនិត្យ​សុខភាព នួន ១០​មណ្ឌល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន​៣​មណ្ឌល ដើម្បី​ពិនិត្យ​សុខភាព កម្មករ​រោងចក្រ​ដែល​បាន​សម្រាក​អំឡុងពេល​បុណ្យចូលឆ្នាំ និង​ទើប​វិលត្រឡប់​ចូល​បម្រើ​ការងារ​វិញ​។​

លទ្ធផល​នៃ​ការត្រួតពិនិត្យ​សុខភាព កម្មករ​រោងចក្រ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង ១៨:០០​នាទី​យប់ មាន​កម្មករ​រោងចក្រ​មក​ត្រួតពិនិត្យ​សុខភាព​ចំនួន ៥១៦​នាក់ ក្នុងនោះ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ ៥០៥​នាក់ ដាក់ឱ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ (​វិទ្យាល័យ​ជម្ពូ​វន​) ចំនួន​៦​នាក់ ដាក់ឱ្យ​ស្នាក់នៅ​មណ្ឌល​ប​ត្តា​ឡី​ស័ក​កម្រិត​២ (​វិទ្យា​វ័យ​ជម្ពូ​វ័ន​) ចំនួន ៥​នាក់ និង​យក​សំណាក​ទៅ​ពិ​សាធ​បន្ត ចំនួន​៦​នាក់​។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ចំនួន​៦០​នាក់ ក្នុងនោះ ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ ចំនួន ១១​នាក់ និង​កម្រិត​២ ចំនួន ៤៩​នាក់​។​

​ដោយឡែក​លទ្ធផល​ទី​២៣ ខែមេសា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង ១១:០០​នាទី​ព្រឹក មាន​កម្មករ រោងចក្រ​មក​ត្រត​ពិនិត្យ​សុខភាព ចំនួន ៩៥​នាក់ ក្នុងនោះ ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤​ថ្ងៃ ចំនួន ៩៣​នាក់ ដាក់ឱ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ ចំនួន ០០​នាក់ និង​ដាក់ឱ្យ​ស្នាក់នៅ​បណ្ដូល​ច​ត្តា​ឡី​ស័ក​ត​២ ចំនួន​២​នាក់​៕​ដោយ​៖​កូ​ឡាប​

spot_img
×