Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ខ្លាំង ត្រូវ​ផ្តល់ដំណឹង​មក​មេភូមិ មេឃុំ ឬ​អាជ្ញាធរ​ស្រុក ដើម្បី​មាន​វិធានការ​ឆ្លើយតបបាន​ទាន់ពេលវេលា​

spot_img

​ពោធិ៍សាត់ៈ ឯកឧត្តម ម៉ៅ ធនិន បាន​ថ្លែងថា អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ អាចជួយ​ស​ម្រួ​
​ល​ការខ្វះខាត​របស់​បងប្អូន​បាន​រយៈពេល​ខ្លី ប្រសិនបើ​មានការ​ខ្វះខាត​ឬ​បញ្ហា​ផ្សេងៗ ត្រូវ​ផ្តល់ដំណឹង​មក​មេភូមិ មេឃុំ ឬ​អាជ្ញាធរ​ស្រុក ដើម្បី​មាន​វិធានការ​ឆ្លើយតបបាន​ទាន់ពេលវេលា ដោយ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​អត់​អាហារ​នោះទេ​។​

​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​ចាស់ជរា​គ្មាន​ទីពឹង​និង​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ខ្លាំង ចំនួន​៣៤​គ្រួសារ មកពី​ភូមិ​ច្រក​ព្រាល ភូមិ​ដំណាក់​កន្សែង ភូមិ​ត្រ​ពង​ពង្ស​និង​ភូមិ​ដូង​ឃ្នៀ​ស ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង​ខេត្តពោធិសាត់​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២០​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​
​បាទ​ក្រហម​កម្ពុជា តែងតែ​យកចិត្តទុកដាក់ អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។ អំណោយ​ទាំងអស់នេះ អាចជួយ​ស​ម្រួ​
​ល​ការខ្វះខាត​របស់​បងប្អូន​បាន​រយៈពេល​ខ្លី ប្រសិនបើ​មានការ​ខ្វះខាត​ឬ​បញ្ហា​ផ្សេងៗ ត្រូវ​ផ្តល់ដំណឹង​មក​មេភូមិ មេឃុំ ឬ​អាជ្ញាធរ​ស្រុក ដើម្បី​មាន​វិធានការ​ឆ្លើយតបបាន​ទាន់ពេលវេលា ដោយ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​អត់​អាហារ​នោះទេ​។ ម្យ៉ាងវិញទៀត​ការនាំយក​អំណោយ​ចែកជូន ជន​ចាស់ជរា​គ្មាន​ទីពឹង​និង​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ខ្លាំង​នាពេលនេះ ដោយ​មិន​ប្រកាន់វណ្ណៈ ជាតិ សាសន៍ ពណ៌​សម្បុរ​ឬ​និន្នាការ​នយោបាយ​អ្វី​នោះឡើយ គឺ​យើង​ជួយ​ពួកគាត់​ក្នុងនាម​មនុស្សធម៌ និង​ជា​វប្បធម៌​នៃ​ការចែករំលែក​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​ផ្តាំ​ផ្ញើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ថែទាំ​សុខភាព ត្រូវមាន​អនាម័យ​ជាប់​ជាប្រចាំ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ (Covid-19) ដោយ​លាងដៃ​ឱ្យបាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹកស្អាត ទឹក​អាល់កុល​លាងដៃ ឬ​ជែ​ល ខ្ទប់មាត់ និង​ច្រមុះ​នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​។ ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ជាមួយ​អ្នក​ដែលមាន​គ្រុនក្តៅ ក្អក ឬ​ផ្តាសាយ ចៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ត្រូវ​បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ និង​ស្វាគមន៍​គ្នា​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ​។​អំណោយ​មនុស្សធម៌ ដែល​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ រួមមាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ និង​ថវិកា​២​ម៉ឺន​រៀល​៕​ដោយ ៖ អ៊ុង​សា​រុំ​


spot_img
×