Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ZHENGHAINA INDUSTRY កំពុង​សិក្សា​ពី​គម្រោង​វិនិយោគ​ប្រមូល​សំរាម ដើម្បី​កែច្នៃ និង​បំ​លែង​សំរាម​ទៅជា​ថាមពលអគ្គីសនី​នៅ​ខេត្តបាត់ដំបង​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. មកពី​ប្រទេស​ចិន ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែកអនាម័យ និង​បរិស្ថាន​នៅ​កម្ពុជា បាន​កំពុង​សិក្សា​ពី​បរិស្ថាន និង​សំរាម ហើយនឹង​ចាប់ផ្តើម​វិនិយោគ​នៅ​ខេត្តបាត់ដំបង លើ​ការប្រមូល​សំរាម និង​កែច្នៃ​បំ​លែង​សំរាម ទៅជា​ថាមពល​អគ្គិសនី​។​

​គម្រោង​សិក្សា​ពី​សំរាម​នៅ​ខេត្តបាត់ដំបង​នេះ ត្រូវបាន​លោក ម៉ម ដា​រ៉េត តំណាង​ក្រុមហ៊ុន ZHENGHAINA INDUSTRY CO, LTD. ប្រកាស​ឱ្យដឹង​ក្នុង​ពិធី​ប្រគល់​សម្ភារ និង​បរិក្ខា​ប្រឆាំង​និង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​បើតាម​លោក ម៉ម ដា​រ៉េត បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ZHENGHAINA INDUSTRY បាន​ចុះ​ធ្វើការ​សិក្សា​តាម​បណ្តា​ក្រុង ស្រុក ចំនួន ១២ នៅ​ខេត្តបាត់ដំបង អំពី​ការយល់ដឹង​របស់​ប្រជាជន អំពី​ការ​ទុកដាក់​សំរាម​នៅតាម​ទីប្រជុំជន និង​ការកែច្នៃ​សំរាម​នេះ​។​
​ក្រុ​រុម​ហ៊ុន ZHENGHAINA INDUSTRY CO, LTD ដែល​វិនិយោគ​ផ្នែកអនាម័យ និង​បរិស្ថាន​របស់​ប្រទេស​ចិន​មួយ​នេះ កំពុងស្ថិត​ក្នុង​ដំណើរការ​នៃ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​គម្រោង​វិនិយោគ​ដំណាក់កាល​ដំបូង ក្នុង​ទឹកប្រាក់ ៤០​លាន​ដុល្លារ នៃ​គម្រោង​វិនិយោគ​ទាំងមូល ដែលមាន​ទឹកប្រាក់​៤០០​លាន​ដុល្លារ​។​

​ការប្រមូល​សំរាម​នៅ​ខេត្តបាត់ដំបង បច្ចុប្បន្ន មាន​ក្រុមហ៊ុន​មួយ ប៉ុន្តែ​ក្រុម​ហ៊​នេះ មិនមែនជា​ក្រុមហ៊ុន​កែច្នៃ​សំរាម​ទេ គឺជា​ក្រុមហ៊ុន​ដែល​ប្រមូល​សំរាម​ដឹកយក​មកចាក់​នៅ​ទីលាន​ចាក់សំរាម រួច​ក៏​ធ្វើ​ការដុត​កម្ទេចចោល ដែល​ធ្វើឱ្យមាន​ផ្សែង​បក់​ចូលមក​ក្រុង​បាត់ដំបង និង​ធ្វើឱ្យមាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ផងដែរ​។​
​សូមបញ្ជាក់ថា គម្រោង​នេះ ត្រូវបាន​ក្រុមហ៊ុន ZHENGHAINA INDUSTRY CO, LTD. ជួបពិភាក្សា​ជាមួយ អភិបាលខេត្ត​បាត់ដំបង រួច​ម្តង​ហើយ កាលពី​ឆ្នាំ​២០១៩ ដោយមាន​ការគាំទ្រ​ចំពោះ​ការចុះ​សិក្សា​នេះ​៕​ដោយ​៖​សម្ផស្ស​


spot_img
×