Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ស​សើរ ! អ្នកស្រី អ៊ា​ន សៀវ​ម៉ី បរិច្ចាគ​ថវិកា ២​ពាន់​ដុល្លារ ជូន​កាកបាតក្រហមកម្ពុជា​

spot_img

​ភ្នំពេញ ៖ សូម​កោត​ស​សើរ​ចំពោះ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ជា​ម្ចាស់​ហាង SIV MEY Onlineshop ជានិច្ច​ជា​កាល​តែងតែមាន​សកម្មភាព​ជួយ​សង្គម​កម្ពុជា​យើង​។​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ចំនួន​២​ពាន់​ដុល្លារ អង្ករ​២​តោន ជែ​ល​លាងដៃ ចំនួន​១០០​ដប Spray បាញ់​កំចាត់​មេរោគ ចំនួន​១០០​ដប ព្រមទាំង សម្ភារ​មួយចំនួនទៀត ដើម្បី​ប្រគល់ជូន កាកបាតក្រហមកម្ពុជា​។​

​ក្នុង​ពិធី​ប្រគល់​សម្ភារ និង​ថវិកា ដោយមាន​ការទទួល​ស្វាគមន៍​ពី​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខា ធិ​កា​រង​ទី​១ តំណាង​ដ៍​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាតក្រហមកម្ពុជា​។​

​ការប្រគល់​សម្ភារ និង​ថវិកា នាពេល​ថ្ងៃនេះ ក្នុង​គោលបំណង ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រឡាញ់ សន្តិភាព និង​កាកបាទក្រហមកម្ពុជា​»​។​ជាពិសេស ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង ជំងឺឆ្លង កូ​វីដ​-១៩ ដែល​កំពុង​កើតមានឡើង នៅ​កម្ពុជា ផងដែរ​។​

​អ្នកស្រី អ៊ា​ន សៀវ​ម៉ី ក៏បាន​លើកឡើងថា «​ការចូលរួម​របស់ខ្ញុំ គឺ​គាំទ្រ​កាកបាតក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​ប្រធាន ដើម្បី​ចែករំលែក​ជួយ​បន្ត ទៅដល់​ជនរងគ្រោះ ក្រខ្សត់ នៅតាម​តំបន់​នានា ក្នុងប្រទេស​កម្ពុជា​។​ហើយ​ត្រូវ​ចូលរួម ប្រយុទ្ធ​ប្រឆាំងនឹង កូ​វីដ​-១៩ ទាំង អស់​គ្នា កុំ​ឲ្យ​ជំងឺ​នេះ​កើតមានឡើង នៅ​កម្ពុជា​បន្ដទៀត​»​។​

​សូមជម្រាបថា អ្នកស្រី អ៊ា​ន សៀវ​ម៉ី គឺជា​អគ្គនាយិកា​ក្រុមហ៊ុន Castle E Diamond និង Siv mey Online Shop ដ៏​ល្បីល្បាញ នៅក្នុង​ប្រទេស​កម្ពុជា បាន​នាំចូល​ផលិតផល ថែរក្សា​សម្ផស្ស ម៉ាក់ Ei Ei មក​លក់​នៅ​ទីផ្សារ​កម្ពុជា ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ពី​សំណាក់ ប្រជាជន​កម្ពុជា តាមរយៈ​ធ្វើ​ឲ្យ លោក​-​អ្នក ដែល​ស្រឡាញ់​ភាពស្រស់ស្អាត ក្លាយជា​ការពិត​៕

​ដោយ ៖ ចំរើន​

spot_img
×