Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្ដុក​អេតចាយ​មួយកន្លែង យ៉ាង​សន្ធោសន្ធៅ ខណៈពេលដែល​ម្ចាស់ផ្ទះ​ឃ្លាំង​មិន​នៅ​

spot_img

​ភ្នំពេញ​៖ ឃ្លាំង​ស្តុក​អេតចាយ​មួយកន្លែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​ម្ចាស់​ចាក់សោ​ទ្វារ​ទុកចោល ហើយ​នាំគ្នា​ទៅលេង​ស្រុកកំណើត ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ បង្ក​ឲ្យ​មាន​កាល​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​២​និង ៣០​នាទី​រៀល ថ្ងៃទី​២៣ ខែមេសា​ឆ្នាំ​២០២០
​ស្ថិតនៅ​ផ្លូវលំ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែង​កើត​ហ​តុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ឃ្លាំង​អេតចាយ​ខាងលើ ម្ចាស់​បាន​ចាក់សោ​ទ្វារ​ទុកចោល ហើយក៏​នាំគ្នា​ទៅលេង​ស្រុកកំណើត​លុះ នៅ​ថ្ងៃកើតហេតុ​ខាងលើ ស្រាប់តែ​គេ​ឃើញ​មាន​អណ្តាតភ្លើង ឆេះ​ចេញ​មកពី​ក្នុង​ឃ្លាំង បង្ក​ឲ្យ​មាន​ផ្សែងខ្មៅ​ហុយ​យ៉ាង​ខ្មួលខ្មាញ់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ខណ្ឌមានជ័យ ភ្លាមៗ​នោះដែរ ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​កងរាជអាវុធហត្ថ​ចំនួន​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រថយន្ត​ចំនួន​២​គ្រឿង និង​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​២​គ្រឿង ចេញទៅ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់ ឲ្យ​រលត់​ជា​ស្ថាពរ​ទៅវិញ នៅវេលា​ម៉ោង​៣​និង​២០​នាទី​ថ្ងៃ​ដដែល​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា អគ្គិភ័យ​ដែល​ឆាបឆេះ​ឃ្លាំង​អេតចាយ​ខាងលើ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ មិន​បណ្តាល​ឲ្យ​មាន​អ្នករងគ្រោះ​នោះទេ គ្រាន់តែ​ខូចខាត​សម្ភារ​អេតចាយ​អស់​មួយចំនួនធំ និង​ឆេះ​ឃ្លាំង​ស្តុក​អេតចាយ​អស់ទាំង​ស្រុង​៕​ដោយ​៖CEN​

spot_img
×