Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​ថ្មី​៧៧ បើក​ដំណើរការ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ឧស្សាហកម្ម បាន​ឲ្យ​ដឹងថា រោងចក្រ​ថ្មី​ចំនួន​៧៧​ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​២០២០​នេះ​។

​ថ្លែង​ក្នុង​ស​ន្និ​ស​ទី​សារព័ត៌មាន​ស្តីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា នាទី​ស្តីការគណៈរដ្ឋមន្ត្រី លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​នឹង​ជា​នាំពាក្យ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង នវានុវត្តន៍ បាន​មានប្រសាសន៍ថា ក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២០​នេះ គម្រោង​វិនិយោគ និង​បង្កើត​រោងចក្រ​ថ្មី​ចំនួន​៧៧​បន្ថែមទៀត ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​គាំ​ទ្រ និង​អនុញ្ញាតឱ្យ​ចាប់ដំណើរការ នៅតាម​បណ្តា​ខេត្ត ក្រុង មាន​ចំនួន ៧៧ ទោះបីជា​កម្ពុជា​កំពុង​ប្រឈម​ជាមួយនឹង​វិបត្តិ​ជំងឺឆ្លង Covid-19​។

​គម្រោង​នេះ​នឹង ផ្តល់ឱកាស​ការងារ​ប្រមាណ ២៧,៩០៩​នាក់ ស្រប​ពេលដែល​រោងចក្រ​ចំនួន​៦ ត្រូវបាន​សម្រេច​បិទទ្វារ ឈប់​ដំណើរការ​ទាំងស្រុង​។​

​លោក សុខ​គង់ បញ្ជាក់ថា នៅក្នុង​ចំណោម​រោងចក្រ​ទាំង​៧៧ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​នេះ ក្នុងនោះ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍​អនុញ្ញាតឱ្យ​ដំណើរការ​ចំនួន​៧៤ អនុញ្ញាត​ដោយ សាលា​រាជធានី​ភ្នំពេញ​ចំនួន​០១ និង​រោងចក្រ​ដំណើរការ​ឡើងវិញ ចំនួន​០២​។​

​លោក​សុខ​គង់​ថា​៖«​យើង​ឃើញថា ចំនួន​៧៧ រោងចក្រ​បានស្នើ​សុំ​បង្កើតឡើង ហើយក៏​ជា​មោទនភាព​មួយ​ដែល ក្នុងដំណាក់កាល​មួយ​ដែល​កម្ពុជា របស់​យើង​និង​ទូទាំង​ពិភពលោក កំពុង​ជួបប្រទះ បញ្ហា​ជំ​ម្ងឺ​កូ​វីដ​១៩ នេះ​។ រោងចក្រ​មួយចំនួន​ប្រទេស​មួយចំនួន គឺ​ខ្វះ​វត្ថុធាតុដើម សម្រាប់​ប្រើប្រាស់​ក្នុង​បណ្ដា​រោងចក្រ នេះ ដែល​បាន​បិទ​រោងចក្រ​ទាំងអស់​។ ប៉ុន្តែ​កម្ពុជា​របស់​យើង​ខុសគ្នា ដែល​រាជរដ្ឋាភិបាល​ឲ្យ​រោងចក្រ​ទាំងអស់ ដំណើរការ​ធម្មតា កម្មករ​ទាំងអស់​ថ្ងៃ​ចូលឆ្នាំ​ក៏​ធ្វើការ​ធម្មតា នេះ​ជា​លក្ខណៈពិសេស​មួយ​រប​ស់​ប្រទេស​កម្ពុជា​»​។​

​លោក​បន្តថា​៖«​ទី​១​ប្រទេស​កម្ពុជា​បង្ការ​បា​ន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​នេះ​ទៅកាន់​សហគម​ន៍ទី ២ អ្វីដែល​សំខាន់បំផុត​កម្ពុជា​រប​ស់​យើង មាន​លក្ខណៈពិសេស​មួយ​មាន​មិត្ត​ភាពល្អ ជា​បងប្អូន​ល្អ​ដៃគូ​ល្អជា​មួយ​ប្រទេស​ចិន នៅពេលដែល​កម្ពុជា​យើង ជួប​ក្នុង​ការលំបាក​ពិសេស​កង្វះ​វត្ថុធាតុដើម ចិន​ផ្ដល់​ឲ្យ​កម្ពុជា​ជា​ប្រទេស​ទី​១ នៅលើ​ពិភពលោក ដែល​ផ្ដល់​វត្ថុធាតុដើម​ឲ្យ​កម្ពុជា​យើង ថ្វី​ត្បិត​មិនទាន់​គ្រប់គ្រាន់​មែន ប៉ុន្តែ​ជា​ជំហាន​បន្តបន្ទាប់​ទាំងអស់នេះ ធានាបាន​នូវ​និរន្តរភាព ដំណើរការ​នៃ​ខ្សែសង្វាក់​ផលិត​រោងចក្រ​របស់​កម្ពុជា​យើង រោងចក្រ​មួយចំនួន គេ​មើលឃើញ​ប្រទេស​មួយចំនួន អត់​មាន​វត្ថុធាតុដើម​ផង ប៉ុន្តែ​កម្ពុជា​របស់​យើង​អាច​ធានា បាន​នូវ​វត្ថុធាតុដើម ដើម្បី​ដំណើរការ​រោងចក្រ​មក​បង្កើត​ថ្មី​»​។​

​គិត​ត្រឹម​ដើម​ត្រីមាស​ទី​២ ឆ្នាំ​២០២០​នេះ រោងចក្រ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ មាន​ចំនួន ១.៨០១ រោងចក្រ ដែល​ក្នុងនោះ​ផ្តល់ឱកាស​ការងារ​ដល់​កម្មករ​-​កម្មការិនី ប្រមាណ ១.០៦៣.០៣១ នាក់ ៕​ដោយ​៖​សម្ផស្ស​

spot_img
×