Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​បង្កើត​រោងចក្រ​ផលិត​ម្សៅ​មី តម្លៃ​២,៧​លាន​ដុល្លារ នៅ​ខេត្តស្ទឹងត្រែង អាចជួយ​ដល់​ប្រជាពលរដ្ឋ មានការ​ងារ​ធ្វើ រកប្រាក់​ចំណូល​បាន

spot_img

​ស្ទឹងត្រែង​៖ អ្នកវិនិយោគ​បរទេស នៅតែ​សម្លឹង​ឃើញ​ចង់​មក​វិនិយោគ ជំនួញ​ជាច្រើន​គម្រោង​នៅ​កម្ពុជា​។ នៅក្នុង​គម្រោង​ជាច្រើន ដែល​បានចេញ​ផ្សាយ​ជា​ផ្លូវការ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ នៅលើ​ទឹកដី​ខេត្តស្ទឹងត្រែង ក៏​ទទួលបាន​គម្រោង​វិនិយោគទុន​ធំ​មួយ​ផងដែរ​។​

​លោក ម៉ែន គង់ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង បាន​និយាយថា គម្រោង​សាងសង់​រោងចក្រ នៅតែ​ដំណើរ​ទៅមុខ​តាម​ផែនការ​។ បើទោះបីជា​ស្ថានភាព​ជំងឺឆ្លង​ដ៏​កាច​សាហាវ មិនទាន់​បាត់​ក៏ដោយ​។​
ក្រោយពី​ក្រុមហ៊ុន​មួយ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ខ្ទង់លាន​ដុល្លារ បាន​ចុះបញ្ជី​ជា​ផ្លូវការ​រួចហើយនោះ គឺជា​ក្តី​រំពឹង​មួយ​ថា បាន​បង្កើន​ការងារ​ដល់​ពលរដ្ឋ ថែមទាំង​ទទួលបាន​ប្រាក់ចំណូល​បន្ថែម លើ​ជីវភាព​ប្រចាំថ្ងៃ​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញផ្សាយ​ព័ត៌មាន​កាលពី​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី ជា​ផ្លូវការ​គឺ​ឈ្មោះ​ក្រុមហ៊ុន​“YON GUI AGRICULTURE TECHNOLOGY CO., LTD.” គោលបំណង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ម្សៅ​មី ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ចំណុច​អូរ​លាង​ក្រួស ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ។ គម្រោង​នេះ មាន​ទុនវិនិយោគ​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៦៣​កន្លែង​។​

​លោក សុវណ្ណ​ពិ​សេដ្ឋ អភិបាលស្រុក​សេសា​ន រំពឹងថា គម្រោង​ក្រុមហ៊ុន​មួយ​នេះ អាចជួយ​ដល់​ប្រជាពលរដ្ឋ មានការ​ងារ​ធ្វើ រកប្រាក់​ចំណូល​បាន តាមរយៈ​ដាំ​ដុះ​កសិផល​ដំឡូង​មី យកទៅលក់​ឲ្យ​ក្រុមហ៊ុន​។ កាត់បន្ថយ​ដល់​ប្រជាពលរដ្ឋ ស្វែងរក​ការងារ​ធ្វើ នៅ​ខាងក្រៅ បាន​មួយកម្រិត​ផងដែរ​៕​ដោយ​:​សុខុម​

spot_img
×