Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​កម្ពុជា ៖ ពលរដ្ឋ​ខ្មែរ​ស្នាក់នៅ​ប្រទេស​ថៃ បន្ត​ចូលរួម​សហការ​អនុវត្ត​វិធានការ​នានា និង​បម្រាម​គោចរ​របស់​រដ្ឋាភិបាល​ថៃ​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បានចេញ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ នៅក្នុង​ប្រទេស​ថៃ មេត្តា​បន្ត​ចូលរួម​សហការ​អនុវត្ត​វិធានការ​នានា និង​បម្រាម​គោចរ​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ថៃ​។​

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ជូនដំណឹង​ការអនុគ្រោះ​បន្ត​ការ​ស្នាក់នៅ និង​ធ្វើការ​ជា​បណ្តោះអាសន្ន សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ ដែល​កំពុងស្នាក់នៅ សិក្សា និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ក្នុងស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​អស់​សុពលភាព​ស្នាក់នៅ ចាប់ពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ត្រូវបាន​អនុញ្ញាតឱ្យ​បន្ត​ស្នាក់នៅ​ដោយ​ស្វ័យប្រវត្តិ រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ពុំមាន​ការផាកពិន័យ​លើ​ការ​ស្នាក់នៅ​លើស​កំណត់ (Over Stay)​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ជម្រាប់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុងស្នាក់នៅ សិក្សា និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ មេត្តា​ជ្រាបថា ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជាប់​នៅក្នុង​ប្រទេស​ថៃ ដោយសារ​ការ​រឹតត្បិត​នៃ​ការធ្វើឱ្យ​ដំណើរ​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​ថៃ បានសម្រេច​ផ្តល់​អនុគ្រោះ ដល់​បងប្អូន ដូចខាងក្រោម​៖

១) ប្រជាពលរដ្ឋ​ខ្មែរ រួមទាំង​ពលករ ដែល​អស់​សុពលភាព​ស្នាក់នៅ​ចាប់ពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ត្រូវបាន​អនុញ្ញាតឱ្យ​បន្ត​ស្នាក់នៅ ដោយ​ស្វ័យប្រវត្តិ រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ពុំមាន​ការផាកពិន័យ លើ​ការ​ស្នាក់នៅ​លើស​កំណត់ (Over Stay) ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​ធ្វើការ​នោះទេ​។​

២) ពលករ​ខ្មែរ ដែល​និយោជក​បាន​បញ្ជូន​បញ្ជី​ឈ្មោះ ទៅ​ក្រសួង ឬ​មន្ទីរ​ការងារ​ក្រុង​/​ខេត្ត​របស់​ថៃ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​រួចរាល់​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ អាច​បន្តធ្វើ​ការជាប​ណ្ដោះ​អាសន្ន រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ២០២០​។​

៣) បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ រួមទាំង​ពលករ ដែល​ត្រូវ​ទៅ​បង្ហាញខ្លួន​ក្នុង​រយៈពេល ៩០​ថ្ងៃ ក្នុង​ចន្លោះ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ដល់​៣១ ខែកក្កដា ឆ្នាំ​២០២០ មិនត្រូវ​ទៅ​បង្ហាញខ្លួន​នោះទេ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ឡើងវិញ​។​

​ស្ថានទូត​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ នៅក្នុង​ប្រទេស​ថៃ មេត្តា​បន្ត​ចូលរួម​សហការ​អនុវត្ត​វិធានការ​នានា និង​បម្រាម​គោចរ​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ថៃ ឱ្យមាន​ប្រសិទ្ធភាព និង​សូម​រក្សា​សុខភាព​អនាម័យ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​វឹក​រាលដាល​នៃ​ជំងឺ​កូ​វ័យ​១៩៕​ដោយ​៖​កូ​ឡាប​

spot_img
×