Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ ​រត់​ចូល​រថយន្ត​លាយ​បេតុង ​បុក​ស្លាប់ភ្លាមៗ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ កំពុង​ដើរ​សុខៗ​ មិនដឹងជាមូលហេតុ ឬវិបត្តិអ្វី ​ក្នុងពេលដែលឃើញ​រថយន្ត​លាយ​បេតុង​១​គ្រឿង ​រត់​ចូល​រថយន្ត ធ្វើឲ្យរថយន្ត​ជាន់​ហ្វ្រាំង​មិនទាន់ ​ជ្រុល​បុក​កិ​ន​ស្លាប់​មួយ​រំ​ពេច។ ​ហេតុ​ការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ ២០២០​ នៅ​ចំណុច​ផ្លូវ​ថៃ​ហ្គឺ ស្ថិតនៅ​ភូមោ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​

​បុរស​បើកបរ​រថយន្ត​ឈ្មោះ អ៊ិ​ន ផល្លីអាយុ ៣៣​ឆ្នាំ ស្នាក់នៅ​សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ រថយន្តនោះ ​ព​ណ៌ស​ពាក់ ​ផ្លាក​លេខ​ភ្នំពេញ​៥A-២៨៨១។ តៃកុងឡាន បានបញ្ជាក់​ប្រាប់​អ្នកយក​ព័​ត៌មាន​ឲ្យដឹងថា ​មុន​កើតហេតុ​គាត់​បើករថយន្ត​លាយ​បេតុង ​ទើប​នឹង​មក​ការដ្ឋាន​គោលបំណង​ត្រឡប់​ទៅ​កន្លែង​វិញ ​លុះ​មកដល់​ផ្លូវ​ថៃ​ហ្គឺ​ បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក៏មាន​បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ ​រត់​ឆ្លងផ្លូវ​ពី​លិច​មក​កើត ​ស្រាប់​ភ្លាម​ជាន់​ហ្រ្វាំ​​ង​មិនទាន់ ​ជ្រុល​បុក​បុរស​ម្នាក់​ស្លៀក​ក្រមា ​និង​អាវយឺត​ពណ៌​ត្រួត​ចេក​ដៃខ្លី ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។ ពេលនោះ​ក៏​មិនបាន​រត់គេច​ដែរ ​ហើយក៏​នគរបាល​ប៉ុស្តិ៍​នាំ​តៃកុងឡាន មក​សាកសួរ​តែម្ដង ។

​នគរបាល​​បានឲ្យដឹងថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ​តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើង​ហើយ​ទេ​ដឹងថា​ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ​ពេល​ដើរ​ឆ្លើយ​ផ្លូវត្រូវ​រថយន្ត​លាយ​បេតុង​ បុក​កិន​ស្លាប់​នៅ​កន្លែងកើតហេតុ​។

អ្នកបើកបរ​ត្រូវបានឃាត់ខ្លួន ​ប្រគល់ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ស្នងការ​រាជធានី​ភ្នំពេញ​ ចំណែកសព​យក​តម្កល់ទុក​នៅ​វត្ត​គល់​ទទឹង ​នៅ​ខណ្ឌ​ច្បារអំពៅ​ ដើម្បីស្វែងរក​សាច់ញាតិ​ជា​ក្រោយ​ទៀត ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×