Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យមើល​ការ​ស្តារលូ លាង​លូ នៅ​ទួលគោក​

spot_img

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង នៅ​ព្រឹក​ថ្ងៃទី​២២ មករា​នេះ បាន​នឹង​កំពុង​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យ​មើល​ការ​ស្តារលូ លាង​លូ នៅ​ទួលគោក ដើម្បី​ជំរុញ​អោយ​យុទ្ធនាការ​នៃ​ការ​ស្តារលូ លាង​លូ​នេះ ដំណឹង​ការ​ទៅ​តាម​គម្រោង ដែល​បាន​គ្រោងទុក​ក្នុង​ង​ការរំដោះ​ទឹក​នៅ​រដូវវស្សា​នេះ​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​ដើរ​ពិនិត្យ​ដោយ​ថ្មើរជើង នៅតាម​បណ្តោយ​ផ្លូវ​៣១៥, ៣១៧ ,៣៣៩ ផ្លូវ​លេខ​២៨៩ ក្នុង​ភូមិសាស្ត្រ សង្កាត់​បឹងកក់​ទី​១ បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក និង​បាន​បន្ត​ទៅ​ពិនិត្យមើល​នៅលើ​ផ្លូវ​លេខ​២៥៧ និង​ផ្លូវ​លេខ ១២៨ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ និង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក​។​

​ក្នុង​ការចុះ​ពិនិត្យ​នោះ​លោក​ឃួង ស្រេង បាន​ណែនាំ​អោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ពិសេស​អង្គភាព​លូទឹក ត្រូវ​បំពេញ​ការងារ​អោយបាន​ល្អ កន្លែង​ណា​ត្រូវ​ស្តារ​ដោយ​ដៃ​ត្រូវ​ស្តារ​ដោយ​ដៃ ហើយ​កន្លែង​ណា​ដែល​​ត្រូវ​ប្រើ​គ្រឿងចក្រ​គឺ​ត្រូវ​ប្រើ​គ្រឿងចក្រ ដើម្បី​សម្រេច​ការងារ​នេះ អោយ​សម្រេច​ទៅ​តាម​គម្រោង​ដែល​បាន​គ្រោងទុក​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​ធ្លាប់​បានបញ្ជាក់ អោយ​ដឹង​ហើយ​ថា លូ​ដែល​ត្រូវ​អនុវត្ត​នៃ​ការស្តារ​នេះ​មាន​ប្រវែង​ជាង​៤៦០​គីឡូម៉ែត្រ ស្មើនឹង​៦៤​ខ្សែ គឺ​ខណ្ឌដូនពេញ​មាន​ប្រវែង​២៤,៣៩០​ម៉ែត្រ​, ខណ្ឌ​ចំការមន​មាន​ប្រវែង​២៨,០៦៨​ម៉ែត្រ​, ខណ្ឌទួលគោក​មាន​ប្រវែង​២៨,៨១៩​ម៉ែត្រ និង​ខណ្ឌ​៧​មករា មាន​ប្រវែង​២០,៨១៤ ម៉ែត្រ​។ ចំពោះ​ការស្តា​លូ​ទាំង​៦៤​ខ្សែ​នេះ គឺ​ប្រើប្រាស់​មធ្យោបាយ​ស្តា​លូ គឺ​មាន​រថយន្ត​សំរាប់​បូមទឹក​ចំនួន​៤​គ្រឿ រថយន្ត​បាញ់​ទឹក​បំបែក​ដី​ភក់​ចំនួន​៤​គ្រឿង រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង និង​កម្មករ​ចំនួន​៥០​នាក់​។ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខ ដោយ​ប្រើ​រយៈពេល​៧​ខែ​អោយ​រួចរាល់​ទូទាំង​៤​ខណ្ឌ​៕ ដោយ​៖​កូឡាប​

spot_img
×