Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃសុក្រ ទី ២៤ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅពេលនេះ​ការ​ប្រកបការងារ​លោកអ្នក​ជួប​ការ​ស្មុគស្មាញ​ ​ជួប​បញ្ហាលំបាក​មួយចំនួន ដូច្នេះ​ត្រូវ​ពុះពារ​ឆ្លងកាត់​ផងដែរ​។​

ជំនួញ ៖ បើលោកអ្នកចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប្លែក​មុខ​គេ​ប្រើប្រាស់​ចិត្តមេត្តា​ដើម្បី​បោកប្រាស់​ក្នុង​រឿង​អ្វីមួយ​។​

ស្នេហា ៖ ​​​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​​​

ការងារ ៖ ការបំពេញការងារក្នុងថ្ងៃនេះ​​ពុំមាន​អ្វី​បៀតបៀន​យាយី​គួរកត់សម្គាល់​ តែ​ទោះ​ធ្វើ​អ្វី​ក៏​តោង​មើលគេមើលឯង​ខ្លះ​ទើប​ប្រសើរ​។​ ទោះបីយ៉ាងណា​បញ្ហា​រឿង​ផ្ទាល់ខ្លួន​ដូចជា​បញ្ហា​គ្រួសារ​ឬ​សេចក្តីស្នេហា​មាន​ភាពល្អប្រសើរ​ដោយ​ធ្វើ​អ្វី​ក៏មាន​សុខដុម​គ្រាន់​កក់ក្តៅ​ផងដែរ​។

ជំនួញ ៖ ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំង​បាយអ​ញ្ជឹ​ង​ដែរ​។​

ស្នេហា ៖ មាន​ភាព​ស្រុះស្រួល​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ចរចា​ឬ​ផ្សះផ្សារ​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​ក៏​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ការងារ​ឬ​ធ្វើ​អាជីវកម្ម​អ្វីមួយ​ថែមទៀត​។​

ជំនួញ ៖ មានការ​ចម្រើន​លូតលាស់​ហើយ​បើ​ចង់​បើក​របរ​អ្វី​ថ្មី​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​​ បើ​ចង់​បើក​របរ​រយៈពេល​ខ្លីៗ ​តែង​សម​ដូច​ប្រកប​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខ​ក្សេម​ក្សាន​ដូច​សព្វ​មូ​យ​ដង​​។​

ស្នេហា ៖ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​ឡើយ​។​

ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ ​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​កិច្ចការងារ​សំខាន់​អ្វីមួយ ​ពីព្រោះថា​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មាន​ជោគជ័យ​គួរសម​។

ជំនួញ ៖ ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម​ឯមុខ​របរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​

ស្នេហា ៖ មានដំណើរ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ប្រពៃ​ណាស់​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះរាល់ការបំពេញការងារ​របស់​លោកអ្នក​មិនល្អ​ប្រ​សឹ​រ​ប៉ុន្មាន​ទេ ពី​ព្រោះថា​ផល​ល្អ​និង​ផល​អាក្រក់​នៅ​លាយឡំ​គ្នាច្រើន​។​

ជំនួញ ៖ ​ទោះ​លោកអ្នក​មើលឃើញថា​ល្អ​ហើយ​ចង់​ជួញ​ ក៏​ច្រើនតែ​មិនសូវ​ដូច​គាប់​បំណង​ដែរ​ គឺ​បាន​ត្រឹម​បង់កម្លាំង​ច្រើនជាង​។ ​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ភ្លើង​ឆេះ​និង​គ្រោះ​មុត​របស់​ស្រួច​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ មិន​មានការ​ជឿនលឿន​ទៅមុខ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​៕

ឆ្នាំមមី​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅក្នុង​ថ្ងៃនេះ​បើទោះបី​លោកអ្នក​សម្រេចចិត្ត​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានឡើយ​គឺ​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​ទាំងពួង​ដើរ​រំលង​ចៀស​ឆ្ងាយ​ទៅរួច​។​

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។​ ក្នុងអំឡុង​ថ្ងៃនេះ​ដែរ​ទោះ​ធ្វើ​អ្វី​លោកអ្នក​គួរ​សន្សឹមៗ​កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​ “កាន់ តែ​​លឿន​​កាន់តែ​ខុស​ហើយ​ក្រែង​មិនបាន​ដូច​សេចក្តីប្រាថ្នា​”​។​

ស្នេហា ៖ ​​ប្រុស​ស្រី​ត្រូវ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំមមែ​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​ចូរ​ប្រយ័ត្ន​ការ​ដួល​ចុះ​ ឬ​ទទួលរង​ការប៉ះទង្គិច​អ្វីមួយកើត​ឡើង​។​ ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​​បញ្ហា​ឧប្បត្តិហេតុ​ក្នុងការ​ធ្វើដំណើរ រោគ​ជំងឺ ការ​ទទួលរង​ឈឺខ្លួន​ប្រាណ​ឬ​ការឈឺ​ចិត្ត​អ្វីមួយ។​

ជំនួញ ៖​ មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។

ស្នេហា ៖ងាយ​ទាំង​ផ្អែមល្ហែម​និង​ទាស់ទែង​សម្តី​គ្នា​ផងដែរ​៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​បើ​លោកអ្នក​ទំនាក់ទំនង​អ្វីមួយ​តែង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​

ជំនួញ  មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​ស្រុះស្រួល​និង​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។

ឆ្នាំរកា​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​ក៏ដូចជា​ទី​ពេញចិត្ត​។​ក្រៅពីនេះ​ចំពោះ​ការរស់នៅ​ស្ត្រី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្នុង​រឿង​អ្វីមួយ​បន្តិច​ព្រោះ​ថាបើ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ខុស​នោះ​នាំឱ្យ​បាត់បង់​ច្រើនជាង​ទទួលផល​។​

ជំនួញ ៖ ​​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំច​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ខាង​អារម្មណ៍​និង​កិច្ចការងារ​ខ្លះ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង​ហើយ​មិនត្រូវ​និយាយ​ច្រើន​ទៅលើ​រឿង​អ្នកដទៃ​នោះឡើយ​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ចំពោះ​គ្នា​។

ជំនួញ ៖ លោកអ្នក​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់​មក​ដាក់ខ្លួន​វិញ​។​

ស្នេហា ៖ ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំកុរ​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​ទោះ​ប្រកបការងារ​អ្វី​ឃើញថា​មិនសូវ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ប៉ុន្មាន​ទេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​អ្វីមួយ​ថែមទៀត​។

ជំនួញ ៖ ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។

ស្នេហា ៖ ​​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

spot_img
×