Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនប់​ស្ទាក់​ទឹកស្ទឹង​ដូន​ទ្រី អាចជួយ​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម ជាង ៤​ម៉ឺន​ហិកតា គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២៣​ខាងមុខ​

spot_img

​បាត់ដំបងៈ​ទំនប់​ស្ទាក់​ទឹកស្ទឹង​ដូន​ទ្រី បានគ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។ ទំនប់​ស្ទាក់​ទឹកស្ទឹង​ដូន​ទ្រី ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី គឺជា​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធា​រាស្ត្រ​ដ៏​ធំ​មួយ​បន្ថែមទៀត របស់​រាជរដ្ឋាភិបាល ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម របស់​ពលរដ្ឋ​នៅ​ស្រុក​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង​។​

​លោក ជុង តំណាង​ក្រុមហ៊ុន​កូរ៉េ ដែល​កំពុង​សាងសង់​ទំនប់​ស្ទាក់​ទឹកស្ទឹង​ដូន​ទ្រី បាន​មានប្រសាសន៍​ឲ្យ​ដឹង កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​ថា រហូតមកដល់​ពេលនេះ ទំនប់​ស្ទឹង​ដូន​ទ្រី សម្រេចការ​សាងសង់​បាន​ប្រមាណ ២០​ភាគរយ ទំនប់​ស្ទាក់​ទឹក​នេះ អាច​ផ្ទុក​ទឹកបាន ១៧៧​លាន​ម៉ែត្រគូប​។ ពេល​សាងសង់​រួចរាល់​នឹង​អាចជួយ​កាត់បន្ថយ​ការ​ជន់​លិច​នៅក្នុង​តំបន់​នោះ បាន​ប្រមាណ​៣០​ភាគរយ ហើយ​គម្រោង​នេះ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​ដោយមាន​ការកែប្រែ​ខ្លះ ទើប​ការសាងសង់​អូសបន្លាយ​ដល់​ឆ្នាំ​២០២៣​។​

​លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា ទំនប់​ស្ទាក់​ទឹកស្ទឹង​ដូន​ទ្រី មាន​សមត្ថភាព​អាចជួយ​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម បាន​ចំនួន​ជាង ៤​ម៉ឺន​ហិកតា​នៅក្នុង​ស្រុក​ចំនួន​៣ មានស្រុក​រុក្ខ​គិរី ស្រុក​មោងឫស្សី​និង​ស្រុក​គាស់ក្រឡ​។ ទំនប់​នេះ​សាងសង់ឡើង ក្នុង​លក្ខណៈ​បច្ចេកវិជ្ជា​ទំនើប ដោយមាន​ការ​ចោះ​ភ្នំ ខណៈដែល​ប្រព័ន្ធធារាសាស្ត្រ​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​ពុំទាន់​មាន ទំនប់​នេះ​នឹង​បើក​ឲ្យ​ទៅ​ផ្គត់ផ្គង់​ដល់​ទំ​បន់​បាសាក់ សម្រាប់​ចែកចាយ​បន្ត​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ខេត្តបាត់ដំបង មាន​ប្រព័ន្ធធារាសាស្ត្រ បាន​សាងសង់​ចប់​រួចរាល់ និង​បាន​ជួយ​ស្រោចស្រព​ដំណាំ​កសិករ របស់​ប្រជាពលរដ្ឋ មានដូចជា ទំនប់​ពហុ​បំណង​សេក​សក ទំនប់​ក​ង្ហ​ត់ ទំនប់​បឹង​កំពីងពួយ ទំនប់​ស្ទឹង​ប​វេ​ល និង​ទំនប់​បាសាក់ ។ នៅមាន​ប្រព័ន្ធធារាសាស្ត្រ​មួយចំនួនទៀត ដែល​កំពុងធ្វើការ​សាងសង់ មានដូចជា ទំនប់​ស្ទាក់​ទឹកស្ទឹង​ដូន​ទ្រី ទំនប់​អាង​ត្រជាក់ចិត្ត ទំនប់​អាង​រាម​គន់ ទំនប់​អាង​ពោធិ៍ និង​ទំនប់​សាលា​តា​អន​ជាដើម​។ ទំនប់​ទាំងអស់នេះ​នឹង​ជួយ​បង្កើន​ការដាំដុះ ពិសេស​ដំណាំ​ស្រូវ​របស់​កសិករ បានធ្វើ​ច្រើនដង​ក្នុង​មួយឆ្នាំៗ​៕​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×