Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាស់ជរា​គ្មាន​ទីពឹង​ ២ ​គ្រួសារ ទទួល​អំណោយ​របស់​ឯកឧត្តម ហ៊ុន មា​នី

spot_img

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​២​គ្រួសារ​បានទទួល​អំណោយ​មនុស្សធម៌ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន​។​

​គួរបញ្ជាក់​ផងដែរ​ថា ចាស់ជរា ដែល​ទទួល​អំណោយ​មាន​លោកយាយ ហុង ឆា​ម ចាស់ជរា​ទុរគតជន អាយុ​៨៧​ឆ្នាំ​និង​លោកយាយ ទី ភាវ អាយុ ៦៥​ឆ្នាំ​នៅ​ភូមិ​ស្រែ​អន្ទាក់ (​ចំណុច​ខ្ជាយ​) ស្ថិតក្នុង​ភូមិ​ស្រែ​អន្ទាក់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

ពិធី​ចែក​អំណោយ​ដល់​ចាស់ជរា​គ្មាន​ទីពឹង​២​គ្រួសារ​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ស្រែ​អន្ទាក់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក សៀ សុខុម អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន ព្រមទាំង​មានការ​ចូលរួម​ពី​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត ជាច្រើន​នាក់ ។​

​លោក សៀ សុខុម អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​មានប្រសាសន៍ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ហ៊ុន មា​នី ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តែងតែ​ជម្រុញ​ដល់​ក្រុមការងារ​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស ឲ្យ​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ណា ដែលមាន​ជីវភាព​ខ្វះខាត ចាស់ជរា​គ្មាន​ទីពឹង​។​ចំពោះ​ខេត្ត​ប៉ៃលិន​លោកជំទាវ បាន ស្រីមុំ​បាន​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ចាត់​ក្រុមការងារ​ឲ្យ​ចុះ​ដល់​មូលដ្ឋាន សួ​សុខទុក្ខ​ពួកគាត់​ពាក់ព័ន្ធ​បញ្ហា​សុខភាព ស្រប​ពេលដែល​កម្ពុជា​និង​ទូទាំង​ពិភពលោក កំពុង​ទទួលរង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​គឺ​កូ​វីដ​១៩​។​គ្រឿងឧបភោគ​បរិភោគ ក៏ដូចជា​ថវិកា ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​នាំយកមក​ឧបត្ថម្ភ​ជូន ចាស់ជរា​២​គ្រួសារ​ពេលនេះ អាចជួយ​ដោះស្រាយ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ បាន​មួយគ្រា ដែលជា​ទឹកចិត្ត​សប្បុរសធម៌ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​និង​ក្រុមការងារ​យុវជន ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ហ៊ុន មា​នី ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ ក្រុមការងារ ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​និង​ចែក​ខិត្តប័ណ្ណ ដែល​ទទួលបាន​ពី​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ស្ដីពី​របៀប​លាង​សម្អាត​ដៃ ជាមួយ​ទឹក និង​សាប៊ូ ដើម្បី​បង្ការ ជំងឺ​កូ​វីដ​១៩ និង វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ផងដែរ​។ ចំពោះ​បងប្អូន ដែលមាន​ក្រុមគ្រួសារ ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស ពេល​ត្រឡប់មកវិញ ត្រូវដាក់​គាត់​នៅ​ដាច់ដោយឡែក​ចំនួន ១៤​ថ្ងៃ​ពី​ក្រុមគ្រួសារ ប្រសិនជា​គ្រូពេទ្យ​ពិនិត្យ​សុខភាព ពួកគាត់​ទៅ មិនមាន​ជំងឺ​កូ​វីដ​១៩ នោះទេ ទើប​អនុញ្ញាតឱ្យ​ពួកគាត់ ទៅ​ជួបជុំ​គ្រួសារ​វិញ​ជាធម្មតា ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​ពួកគាត់ យល់ដឹង​អំពី​បញ្ហា​នៃ​ជំងឺ​កូ​វីដ​១៩ នឹង​បាន​យល់​អំពី​ការឆ្លង​នៃ​វីរុស​កូ​វីដ​១៩ និង​រយៈពេល​នៃ​ការចេញ រោគសញ្ញា​។​សូម​ឲ្យ​បងប្អូន​ទាំងអស់គ្នា ក៏ដូចជា​ក្រុមគ្រួសារ ត្រូវ​បន្ត​ការថែទាំ​សុខភាព ហូប​ស្អាត ផឹក​ស្អាត និង រស់នៅ​ស្អាត​ផងដែរ​៕​

ដោយៈ​អ៊ុង​សា​រុំ​

spot_img
×