Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណត់​សល់​ពី​សម័យ​សង្គ្រាម គ្រាប់កាំភ្លើង ផ្លោង​ ១០៥​ មិល្លីម៉ែត្រ​ ចំនួន ៥៨​គ្រាប់​កប់​ក្នុង​ដី ប្រទះឃើញ​នៅ​ស្រុក​កំរៀង​

spot_img

បាត់ដំបងៈ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​លំផាត់​ឃុំ​អូរ​ដារ​ស្រុក​កំរៀង បាន​ប្រទះឃើញ​គ្រាប់កាំភ្លើង​ផ្លោង​105mm​ សេសសល់​ពី​សម័យ​សង្គ្រាម​ជាច្រើន​គ្រាប់​កប់​នៅក្នុង​ដី ហើយ​រាយការណ៍​ភ្លាមៗ​ដល់​កម្លាំង​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២២ ខែមេសា​ឆ្នាំ​២០២០​។​

​ឯកឧត្តម​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា “​នៅ​ទិស​ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ ភ្ជួរដីចំការ​ដាំ​ដំណាំ​ប៉ះចំ​កំណប់​លាក់ទុក​ពី​សម័យ​សង្គ្រាម សុទ្ធតែ​គ្រាប់កាំភ្លើង​ធំ​! អរគុណ​សន្តិភាព​! ដែល​គ្រាប់​ទាំងនេះ​លាក់ទុក​ងាយ​ធ្វើសង្គ្រាម តែ​សន្តិភាព​បានធ្វើឱ្យ​គ្រាប់​កប់​លាក់ទុក​ទាំងនេះ​អស់​តម្លៃ និង​បោះបង់ចោល​!”​។​

​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​នៃ​អ​ធិ ការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ឈ្មោះ ឈុត ហឿ​ប ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជា​ម្ចាស់​ដីចម្ការ​មួយកន្លែង​ស្ថិតនៅក្នុង​មូលដ្ឋាន​ខាងលើ បាន​ប្រើប្រាស់​ត្រាក់ទ័រ​ភ្ជួរ ដីចម្ការ​របស់គាត់ ដើម្បី​បង្កបង្កើនផល​ដូច​រាល់​ឆ្នាំ ប៉ុន្តែ​ឆ្នាំនេះ​ពេល​គាត់​កំពុង​ភ្ជួរ​ដី បាន​ប្រទះ ឃើញ​វត្ថុ​កប់​នៅក្នុង​ដី​ដែល​គួរ​ឲ្យ​សង្ស័យ​។ ពេល​គាត់​ឈប់​ភ្ជួរ​ដោយ​ត្រាក់ទ័រ យកដៃ​កាយ​ពិនិត្យមើល​ក៏​ឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ទើប​គាត់​ផ្តល់ព័ត៌មាន​ទៅ ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ភ្លាមៗ​។ ក្រោយពេល​ពិនិត្យ បាន​រាយការណ៍​ជូនទៅ​មន្ត្រី​អង្គភាព​កម្ចាត់មីន​កម្ពុ​ជា​(CMAC)​មក​ពិនិត្យ​តែម្ដង​។ យុទ្ធភណ្ឌ​ទាំងនោះ​ជា​សំណ​​ល់ពី​សង្គ្រាម​នេះ ហើយ​វា​ជា​ប្រភេទ​ក្បាល​គ្រាប់កាំភ្លើង​ផ្លោង​១០៥​មិល្លីម៉ែត្រ​មាន​ចំនួន​៥៨​គ្រាប់ ដែល​កប់​ទុក​ក្នុង​ដី​កាលពី​សម័យ​សង្គ្រាម​ជា​យូរ​មកហើយ​។​

​លោក​វរសេនីយ៍ឯក គឹម ពន្លក បានបញ្ជាក់​ឲ្យ​ដឹងថា ដោយសារ​ភូមិសាស្ត្រ ស្រុក​កំរៀង ជា​ស្រុក​មួយ​នៅជាប់​ព្រំដែន​កម្ពុជា ថៃ ហើយ​ជា​ភូមិសាស្ត្រ​ដែល​ជោគជាំ ទៅដោយ​សង្គ្រាម​បង្ហូរឈាម ពី​អតីត​កាលសម័យ​ប៉ុល ពត ដូច្នេះ​នៅ​មូលដ្ឋាន​នេះ តែងតែមាន​បន្សល់ទុក​នូវ​ប្រភេទ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ស្ទើរ​គ្រប់​ប្រភេទ​និង​រាយប៉ាយ​នៅ​ច្រើន​កន្លែង​។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ផ្តោត​សំ​ខា​​ន់​លើ​បញ្ហា​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ ទើប​លោក​តែងតែ​បំផុស​ផ្សព្វផ្សាយ ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល នៅ​មូលដ្ឋាន​ឲ្យ​ផ្សព្វផ្សាយ​បន្ត លើ​បញ្ហា​នេះ​ជា​បន្តបន្ទាប់ ក្នុងពេលដែល​បាន​ចុះ​ផ្សព្វផ្សាយ គោលនយោបាយ​ស្តីពី​ភូមិ​ឃុំ មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​កត្តា​ខាងលើនេះ ហើយ​ទើប​ប្រជាពលរដ្ឋ​ភាគច្រើន បានផ្តល់​ព័ត៌មាន​ភ្លាមៗ ជូន​មក​មន្ត្រីនគរបាល នៅពេល​ពួកគាត់​បាន​ប្រទះឃើញ​នូវ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បែបនេះ​។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ចូលរួម​ផ្តល់ព័ត៌មាន​ជាបន្ទាន់ ទៅដល់​មន្ត្រីនគរបាល​មូលដ្ឋាន នៅពេល​បាន​ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ចៀសវាង​ការចាប់​កាន់ ការប៉ះពាល់​ឬ​នាំយកទៅ​កែច្នៃ​ជា​វត្ថុ​ផ្សេងៗ ដែលជា​ហេតុ​នាំ​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់ ដល់​អាយុជីវិត​ឬ​ពិការភាព ដោយសារ​យុទ្ធភណ្ឌ​ទាំងនេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា អង្គភាព​កម្ចាត់មីន​ក​ម្ពុ​ជា​(CMAC) បាន​ប្រមូលយក​យុទ្ធភណ្ឌ​ទាំងនោះ តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​រក្សាទុក​និង​ធ្វើការ​បំផ្លាញចោល​ហើយ​៕​

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×