Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​៨២​នាក់​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដាក់​ដាច់ដោយឡែក​រយៈ​ពេល ១៤​ថ្ងៃ​នៅ​មណ្ឌល​ស្រុក​ក្រឡាញ់ អនុញ្ញាត​ឲ្យ ទៅ​លំនៅដ្ឋាន​ខ្លួន​វិញ​

spot_img

​សៀមរាប​៖ ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​វិលត្រឡប់​មកពី​ក្នុង និង​ក្រៅប្រទេស​ចំនួន ៨២​នាក់ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ក្រឡាញ់ ខេត្តសៀមរាប ត្រូវបាន​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ការដាក់​ឲ្យ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ប្រកបដោយ​ជោគជ័យ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយបាន​ធ្វើការ​ពិនិត្យ​ជាប្រចាំ​ទៅលើ​សុខភាព​របស់​បងប្អូន ឃើញថា​មាន​សុខ​ភាពល្អ​ធម្មតា ព្រមទាំង​កំដៅ​ក្នុង​ខ្លួន​របស់​បងប្អូន​គឺ​ល្អ មិនមាន​ករណី​ណាមួយ​កើតឡើង​គួ​ឲ្យ​ព្រួយបារម្ភ​ឡើយ ។

​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​នេះ លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ ស្រុក​ក្រឡាញ់ បាន​ចុះ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដាក់​ឲ្យ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ ប្រកបដោយ​ជោគជ័យ និង​ត្រូវបាន​វិលត្រឡប់​ទៅកាន់​ភូមិដ្ឋាន ជួបជុំ​ក្រុមគ្រួសារ​របស់ខ្លួន​។​

​លោកស្រី ម៉ន​នី រង្សី បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​ចេញទៅ​ធ្វើការ​នៅក្រៅ ប្រទេស​ទូទាំង​ស្រុក​ក្រឡាញ់ សរុប​១២៧៩​នាក់ និង បាន​វិល​មកវិញ​ចាប់ពី​ថ្ងៃទី​១០ មីនា មកដល់​បច្ចុប្បន្ន​មាន​ចំនួន​២៩៣៦​នាក់ ក្នុងនោះ​អ្នក​ដែល​បាន​ចូលមក​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៃ​វិទ្យាល័យ ក្រឡាញ់​មាន​ចំនួន ២២០​នាក់ និង​នៅតែ​បន្ត​ចូល​មកជា​បន្ត បន្ទាប់ ហើយ​បងប្អូន​ដែល​បាន​អនុវត្ត ត្រូវបាន​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ការដាក់​ឲ្យ​ដាច់ដោយឡែក​រយៈពេល ១៤ មាន​ចំនួន ១១១​នាក់ ដោយបាន​វិល​ទៅកាន់​ភូមិដ្ឋាន​ទាំង​ពីរលើក​ក្នុងថ្ងៃនេះ ។ លោកស្រី​បន្តថា ក្នុងនាម​អាជ្ញាធរ​ស្រុក បានធ្វើការ​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការអត់ធ្មត់ តស៊ូ ក្នុងការ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​តែងតែបាន​គិតគូរ​ជានិច្ច​ដល់​សុខភាព​របស់​បងប្អូន​ផ្ទាល់ ក្នុងការ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ​កន្លងមកនេះ ដោយបាន​យកចិត្តទុកដាក់ ធ្វើការ​ពិនិត្យ​ជាប្រចាំ​ទៅលើ​សុខភាព​បងប្អូន​ល្អប្រសើរ​ធម្មតា នឹង​បាន​វិល​ទៅ​ជួបជុំ​បងប្អូន​ក្រុមគ្រួសារ​វិញ នៅតាម​ភូមិដ្ឋាន​រៀងៗ​ខ្លួន ។ លោកស្រី​ក៏បាន​ធ្វើការ​ណែនាំ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ គឺ​ត្រូវ​បន្តទៅទៀត​ក្នុងការ​ធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ ទៅតាម​ការណែនាំ​របស់​ក្រសួង​សុខ​ភិ​បាល ជៀសវាង​ការឆ្លង​ជម្ងឺ​កូ​វីដ​១៩ ។

​ម្យ៉ាងទៀត ការដាក់​ឲ្យ​បងប្អូន​ដាច់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃនេះ មិន មែន​ជាការ​រើសអើង​ចំពោះ​បងប្អូន​ឡើយ គឺជា​វិធានការ​ដ៏​ល្អ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការ​បង្ការ ទប់ស្កាត់ ការពារ​កុំ​ឲ្យ​មាន​ការរីក​រាតត្បាត​នៅក្នុង​សហគមន៍ បើសិន​នៅក្នុង​ចំណោម​បងប្អូន ដែលមាន​អ្នកណាម្នាក់​បាន​ឆ្លង​ជម្ងឺ​កូ​វិដ ១៩ ពី​ក្រៅប្រទេស​នោះ នឹងធ្វើ​ឲ្យ​ក្នុង​សហគមន៍​មូលដ្ឋាន​ខ្លួន​ទទួលរង​គ្រោះ​ជាក់​ជាមិនខាន ។ លោកស្រី​អភិបាលស្រុក ក៏បាន​ធ្វើការ​រំលឹក​ដល់​បងប្អូន ត្រូវតែ​បន្ត​ការ​តាម ដាន​នូវ​សុខភាព​របស់ខ្លួន​ឲ្យ​បានជា​ប្រចាំ បើសិន​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ធ្វើការ​ទំនាក់ទំនង ផ្តល់ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ ធ្វើការ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ១១៥ ផងដែរ ។ លោកស្រី​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ភូមិ ឃុំ នៅពេល​មាន​បងប្អូន​នៅក្នុង មូលដ្ឋាន​ខ្លួន ដែល​បាន​វិល​ពី​ក្រៅប្រទេស ហើយ​មិនបាន​ចូលមក​ធ្វើ​ច​ត្តា​ឡី​ស័ក គឺ​ត្រូវ​រាយការណ៍​មក​អនុគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​និង ជំងឺឆ្លង​កូ​វីដ​១៩​ស្រុក ដើម្បី​នាំ​ពួកគាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ផងដែរ ៕ ដោយ​៖​កូ​ឡាប​

spot_img
×