Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​ម្នាក់ ដែលយកដំបងវាយគូទំនាស់ស្លាប់ ក្នុង​រឿងជម្លោះ​បាត់​នំ​សែន​ទេវតា​ ​ត្រូវ​កម្លាំង​នគ​បាល​បង្ក្រាបបាន

spot_img

​ភ្នំពេញ : បុរស​ឃាតករ​ម្នាក់​ ក្នុងចំណោម​២​នាក់ ដែល​ប្រើ​ដំបង​ឫ​ស្សី​វាយ​ចំក្បាល​បុរសរងគ្រោះ​ម្នាក់​ស្លា​ប់ ក្នុង​ជម្លោះ​កើតចេញពី​ដែល​ទំនាស់​រឿង​បាត់​នំ​សែន​ទេវតា ហើយរត់គេចខ្លួន​បាត់ តែ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​សហការ​នគរបាល​ក្រុង​តាខ្មៅ​ ឃាត់​បាន​ជនសង្ស័យ​ម្នាក់​នាំមក​សាកសួរ​នាំ​ កាល​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ ២០២០​នៅ​ចំណុច​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​


ជនរងគ្រោះ​ឈ្មោះ​ប៉ោ សុខ​ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅ​មុខផ្ទះ​គ្មាន​លេខ ភូមិ​កោះក្របី សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​

​ ចំណែកជនសង្ស័យ​ឃាត់ខ្លួន ឈ្មោះ​សុង ប្រុស​នាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ហៅ​ម៉ាប់​ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ​កើតហេតុ​ជនសង្ស័យ​រត់គេចខ្លួន​ឈ្មោះ​ឌី​ជេរ អាយុ​៣៥​ឆ្នាំ ។

​លោក ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​ឲ្យដឹងថា មុនពេល​កើតហេតុ​ជន​រង គ្រោះ ផឹកស្រា​ស្រវឹង ស្រែកជេរ​ឡូឡា រឿង​បាត់​នំ​នៅលើ​រៀន​ទេវតា​មុខផ្ទះ ចំណុចកើតហេតុ​ រួច​ឈ្មោះ​ណា​ង សុផល ជា​អ្នក រស់នៅ​ជិតខាង​គ្នា បាន​ឆ្លើយថា គ្មាន​អ្នកណា លួច​នំ​អ្ហែង​ទេ​? ហើយក៏​មានទំនាស់​ពាក្យសម្តី​គ្នា បន្ទាប់មក​ឈ្មោះ​ណា​ង សុផល ក៏​ដើរ​ចេញទៅ ពេលនោះ​ក៏មាន​ជនសង្ស័យ ២​នាក់ ឈ្មោះ​សុង ប្រុស​នាង និង​ឈ្មោះ ឌី​ជេ (​ប្តី និង​ប្អូនថ្លៃ​ឈ្មោះ​ណា​ង សុផល​) ដែល​កំពុង​អង្គុយ​ផឹកស្រា​នៅក្បែរនោះ បាន​ស្រែកថា កុំ​ឡូឡា​ខ្លាំងពេក​ថ្លង់​ណាស់​។

ជនរងគ្រោះ​ខឹង​ក៏​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ​ឈ្មោះ​សុង ប្រុស​នាង មួយ​ដៃ​ចំ​មុខ និង​យក ដំបង​គល់​ឫស្សី​វាយ​ទៅលើ​ជនសង្ស័យ​ថែមទៀត ពេលនោះ​ជនសង្ស័យ​ឈ្មោះ​សុង ប្រុស​នាង ចាប់​ដំបងបាន​ ក៏វាយ​ទៅលើ​ជនរងគ្រោះ​វិញ​ជាច្រើន ដំបង​ចំក្បាល​បែក​ឈាម​ដួល​ទៅលើ​ដី រួច​ជនសង្ស័យ​ឈ្មោះ​ឌី​ជេ ចូលមក​វាយ​ជន​រង គ្រោះ​ថែមទៀត រួច​នាំគ្នា​រត់គេចខ្លួន យក​ដំបង​គល់​ឫស្សី បោះចោល​ក្នុងព្រៃ​បាត់​។

បន្ទាប់មក​ជនរងគ្រោះ​ក៏​ងើប​ដើរទៅ​ដេក​នៅផ្ទះ​។ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២០ បងស្រី​ជនរងគ្រោះ​មក​ឃើញ​ជនរងគ្រោះ​ដេក​សន្លប់​ពុំ​ដឹងខ្លួន ក៏​នាំទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត រហូតដល់​ម៉ោង​១៤​និង​០០​នាទី ជនរងគ្រោះ​ទទួលមរណភាព​។

លុះដល់​ថ្ងៃទី​២៣​ខែ​ឆ្នាំ​ខាងលើ​ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ ឃាត់​បាន​ជនសង្ស័យ។ ​ប​ច្ចុ​ប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ និងស្វែងរកជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន៕ដោយ៖បញ្ញាស័ក្តិ

spot_img
×