Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​អាយុ​១១​ឆ្នាំសោះចេះ បបួល​ក្មេងស្រី​អាយុ ៥​ឆ្នាំ ធ្វើ​ប្ដី​ប្រពន្ធ​ និង​រំលោភ​នាង

spot_img

​កណ្ដាល​៖​ក្មេងប្រុស​អាយុ​១១​ឆ្នាំ​បបួល​ក្មេងស្រី​អាយុ ៥​ឆ្នាំ ធ្វើ​ប្ដី​ប្រពន្ធ ក្រោយ​ដឹង​រឿង​ម្ដាយ​ក្មេងស្រី​ប្ដឹង​ប៉ូលិស ទារ​សំណង​១០​លាន​រៀល ។ ករណីនេះ​កើតហេតុ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​វេលា​ម៉ោង ១០​និង​២០​នាទី នៅ​ចំណុច ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ក្មេងស្រី​រងគ្រោះ អាយុ​៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ក្នុងបន្ទុក​ឪពុកម្ដាយ នៅ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ជន​ឈ្មើ​ស​ជា​អា​នីតិជន ឈ្មោះ អុល រី​ន ហៅ​អា​ក្របី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត នៅ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ដូចគ្នា ។

តាម​ការបញ្ជាក់​ឲ្យ​ដឹង​ម្ដាយ​ជនរងគ្រោះ កាលពី​ថ្ងៃទី​២៣​មេសា​នេះ​ថា នៅ​មុនពេល​កើតហេតុ​ជន​រង គ្រោះ​បាន​ទៅលេង​ផ្ទះ​មីង​បង្កើត​នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន បន្ទាប់មក​ម្ដាយ​ក៏បាន​ហៅ​ជនរងគ្រោះ​មក​ងូតទឹក ពេលដែល​ស្រាត​ខោអាវ​ងូតទឹក ម្ដាយ​ក៏​ឃើញ​ប្រដាប់ភេទ​របស់​ជនរងគ្រោះ​ក្រហម​ខ្លាំង​ក៏​សួរថា កើត​អី​នឹង​កូន ជនរងគ្រោះ​បាន​ប្រាប់ថា​ជនសង្ស័យ​រំលោភ ។

ភ្លាមនោះ ខ្ញុំ​ក៏បាន​ហៅ​ជនសង្ស័យ​មក​សួរនាំ ប៉ុន្ដែ​ជនសង្ស័យ​បាន​បដិសេធ ម្ដាយ​ជន​រង គ្រោះ​បាន​និយាយ​បំភ័យ​ម្ដង​ទៀតថា បើ​អ្ហែង​មិន​ប្រាប់​ឲ្យ​ត្រង់​ទេ អញ​នឹង​ឌុប​អ្ហែង​ទៅ​ពេទ្យ ឲ្យ​ពេទ្យ​ពិនិត្យមើល ទើប​ជនសង្ស័យ​ព្រម​សារភាពថា​គេ​ពិតជា​បាន​រំលោភ​លើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

បន្ទាប់មក ស្ត្រី​ជា​ម្តាយ ក៏បាន​នាំយក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ពិនិត្យ​កោសល្យវិច័យ និង​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ពើក​។ ចំពោះ​ករណីនេះ​កម្លាំង​ផ្នែក​ជំនាញ ស្រុក កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ហើយ ៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×