Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក្យ​ចចាមអារ៉ាម​ថា មេដឹកនាំ​ក្រុង​ព្យុងយ៉ាង គីម ជុង​អ៊ុន ឈឺធ្ងន់ធ្ងរ​អាច “​ស្លាប់​ខួរក្បាល​” ត្រូវបាន​បដិសេធ

spot_img

​របាយការណ៍ ឬ​ពាក្យ​ច​ចាម​អារាម​ជាច្រើន​ដែលថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ឈឺ​ធ្ងន់​បន្ទាប់ពី​ការវះកាត់​បេះដូង គឺជា​ព័ត៌មាន​មិន​ពិត​។ នេះ​បើតាម​មន្ត្រី​កូរ៉េខាងត្បូង​ឲ្យ​ដឹង​។​

​ចំណងជើង​ក្តៅ​ដែលថា លោក គីម ជុង​អ៊ុន មាន​ជំងឺ​ធ្ងន់ធ្ងរ “​ស្លាប់​ខួរក្បាល​” ឬ “​ជាសះស្បើយ​ពី​ការវះកាត់​” គឺ​តែងតែ​មិនអាច​បញ្ជាក់បាន​នោះទេ​។ ប៉ុន្តែ​ការិយាល័យ​ប្រធានាធិបតី​នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយថា មិនមាន​សញ្ញា​ជាក់លាក់​ណាមួយ​ពី​ខាង​កូរ៉េខាងជើង ដើម្បី​បង្ហាញថា មេដឹកនាំ​វ័យក្មេង​អាយុ ៣៦ ឆ្នាំ រូបនេះ មាន​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​គេ​បង្កើត​ពាក្យ​ច​ចាម​អារាម​អំពី​សុខភាព​របស់ គឹម ជុង​អ៊ុន បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែល​មិន​នឹកស្មាន តែ​ក្រោយៗ​មក ក៏ត្រូវ​បាន​គេ​បំភ្លេចចោល​។​

​តើ​ព័ត៌មាន​ដ៏​មិន​នឹកស្មាន​នេះ បានចាប់ផ្តើម​ផ្ទុះឡើង​នៅពេលណា​?

​កាល​ថ្មីៗ​នេះ លោក គីម ជុង​អ៊ុន ត្រូវបាន​គេ​កត់​ស្គាល់​ថា បាន​ខកខាន​ការ​ប្រារព្ធ​ខួបកំណើត ជីតា​របស់លោក កាលពី​ថ្ងៃទី​១៥ ខែមេសា ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​ប្រចាំឆ្នាំ ដែល​រម្លឹក​ថ្ងៃ​ខួបកំណើត​នៃ​ស្ថាបនិក​របស់​ប្រទេស​នេះ​។​

​គីម ជុង​អ៊ុន មិនដែល​ខកខាន​សម្រាប់​ព្រឹត្តិការណ៍​នេះ​ទេ ហើយ​វា​ហាក់ដូចជា​មិន​ទំនង​ទេ ដែលថា​គាត់​នឹង​ជ្រើសរើស មិន​បង្ហាញ​វត្តមាន​នោះ​។ ពិតណាស់​ហើយ អវត្តមាន​របស់គាត់ បាន​ជំរុញ​ឲ្យ​មានការ​គិតស្មាន និង​ពាក្យ​ច​ចាម​អារាម​នេះ​ឡើង ។​

​លោក គីម ជុង​អ៊ុន បានបង្ហាញ​ខ្លួន​ចុងក្រោយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ កាលពី​ថ្ងៃទី​១២ ខែមេសា ដើម្បី​ចូលរួម “​ត្រួតពិនិត្យ​ក្រុម​យន្ដហោះ​តាម​ប្រដេញ​វាយប្រហារ​មួយ​” នៅក្នុង​ឯកសារ​ដែល​មិនត្រូវ​បានបញ្ជាក់​ពេលវេលា​។

​ដូចដែល​មនុស្ស​ជាច្រើន​បានដឹងថា គាត់​បាន​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​នយោបាយ​ដ៏​សំខាន់​មួយថ្ងៃ​មុននេះ ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​។ ប៉ុន្តែ​គាត់​មិនត្រូវ​បាន​គេ​ឃើញ​ចាប់តាំងពី​ពេល​នោះមក​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ bbc)​

spot_img
×