Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក ត្រាំ ថា លោក​អត់​ដឹង គឹម ជុង​អ៊ុន ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​យ៉ាងណាទេ ប៉ុន្តែ​លោក​បាន​ត្រឹម​និយាយ​នូវ​ពាក្យ​នេះ​ថា សូម​ជូនពរ​ដល់​គាត់​

spot_img

​លោក​ប្រធានាធិបតី Trump បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​មិនដឹងថា​តើ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន មាន​ជំងឺ​ដែរ ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​បាន​ជូនពរ​ឱ្យ​លោក​មានសំណាង​ជាមួយនឹង​ជំងឺ​ដែល​អាច​កើតមាន​។​

​នៅពេលដែល​ត្រូវបាន​គេ​សាកសួរ​អំពី​របាយការណ៍​ដែលថា​សុខភាព​របស់លោក គីម គឺ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ លោក Trump បាន​និយាយថា “​ខ្ញុំ​គ្រាន់តែ​អាច​និយាយបានថា ខ្ញុំ​សូម​ជូនពរ​ដល់​គាត់​ប៉ុណ្ណោះ​” ។​

​លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ទាំងនេះ​គឺជា​របាយការណ៍​ដែល​ចេញមក​ហើយៗ យើង​ក៏​មិនដឹង​ដែរ​ទេ​” ។​

​ទូរទស្សន៍ CNN បាន​រាយការណ៍​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ថា មន្ត្រី​អាមេរិក​កំពុង​ឃ្លាំមើល​ការ​ស៊ើបការណ៍​សម្ងាត់ ដែល​បង្ហាញថា មេដឹកនាំ​កូរ៉េខាងជើង​អាយុ ៣៦ ឆ្នាំ រូបនេះ​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដែរ​ឬ​យ៉ាងណា​? បន្ទាប់ពី​ទទួល​ការវះកាត់​។​

​ប៉ុន្តែ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ បាន​និយាយថា មិនមាន​សញ្ញា​ប្លែក​ណាមួយ​ដែល​បង្ហាញថា​លោក គីម មាន​ជំងឺ​នោះទេ​។​

​ព័ត៌មាន​ផ្ទុះឡើង​អំពី​លោក គីម បាន​កើតឡើង​ចាប់តាំងពី​គាត់​ពុំបាន​បង្ហាញ​វត្តមាន ក្នុងការ​ប្រារព្ធ​ពិធី​ខួបកំណើត​ជីតា​របស់គាត់ ដែលជា​ស្ថាបនិក​របស់​ប្រទេស​នេះ គឺ​លោក គីម អ៊ី​ល​ស៊ុ​ង កាលពី​ថ្ងៃ​ពុធ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ Robert O’Brien បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា រដ្ឋបាល​កំពុង​ឃ្លាំមើល​របាយការណ៍​ទាំងនេះ យ៉ាង​ដិតដល់​។​

​លោក O’Brien បាន​បញ្ជាក់ថា «​យើង​កំពុង​តាមដាន​របាយការណ៍​ទាំងនេះ​យ៉ាង​ដិតដល់ ហើយ​ដូចដែល​លោកអ្នក​បានដឹងហើយថា កូរ៉េខាងជើង​ជា​សង្គម​បិទ​ជិត មិនមាន​សារព័ត៌មាន​សេរី​នៅ​ទីនោះ​ទេ ពួកគេ​កំពុង​ត្រួវ​ពិចារណា​លើ​ព័ត៌មាន ដែល​ពួកគេ​បានផ្តល់​លើ​រឿង​ជាច្រើន រួមទាំង​សុខភាព​របស់លោក គីម ជុង​អ៊ុន ផងដែរ​។ លោក​បន្ថែមថា បន្ថែមថា សហគមន៍​ស៊ើបការណ៍​សម្ងាត់ និង​ក្រសួងការពារជាតិ​អាមេរិក កំពុង​ឃ្លាំមើល​ស្ថានការណ៍​នេះហើយ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nypost)​

spot_img
×