Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃឹមថា ប្រព័ន្ធ​ប្រឡាយ​លូ នៅ​តំបន់​ខាងកើត និង​ខាងត្បូង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អាច​ដើម្បី​បញ្ជៀ​សការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង នៅ​រដូវវស្សា​នេះ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​សហកា​រ​គ្នាព​ន្លឿ​ន ការអភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​តំបន់​ខាងកើត និង​ខាងត្បូង​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឲ្យ​ហើយ​តាម​ផែន​ការដែល​បានគ្រោង​ទុក នៅក្នុង​រដូវវស្សា​នេះ ដើម្បី​បញ្ជៀ​សការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។​

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមេសា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ ស្ដារ​ប្រឡាយ​ដើម​ស្លែង ត​ភ្ជាប់​មក​ប្រឡាយ​ស្ទឹងមានជ័យ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​ឯកឧត្ដម ឃួ​ង ស្រេង​៖ ដើម្បី​រក​ដំណោះស្រាយ នឹង​រំដោះ​ទឹក​ចេញពី​តំបន់​មុខ និង​ក្រោយ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​តែងតែ​រង​ការ​ជន់​លិច​ក្នុង​រដូវវស្សា ដែល​ហូរ​មក​ប្រឡាយ​ស្ទឹងមានជ័យ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុងតែ​ស្ថាបនា​ជា​ប្រឡាយ​បេតុង និង​មាន​ផ្លូវ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​បា​ន ដោយ​ស្ថាបនា​បាន​៧០​ភាគរយ​នៃ​គម្រោង​ទាំងមូល​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ប្រព័ន្ធ​ប្រឡាយ​ទាំងនេះ​មាន​តួនាទី​សំខាន់​ណាស់ ដើម្បី​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ដូច្នេះ​មន្ត្រី​ជំនាញ​ត្រូវ​សហការគ្នា​ធ្វើ​ឲ្យ​បានល្អ ពិសេស​ការត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​ស្ថាបនា ដើម្បី​ឲ្យ​ការសាងសង់​ធានាបាន​គុណភាព​ស្តង់ដារ កាត់បន្ថយ ការ​ជន់​លិច​ធានាបាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ចំពោះ​គម្រោង​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ លូ​នៅ​តំបន់​ស្ពាន​ស្ទឹងមានជ័យ​ត្រូវធ្វើ​ឲ្យ​រួចរាល់ ក្នុង​រយៈពេល​២​ខែ​ទៀត ដើម្បី​ផ្តល់​លទ្ធភាព​ដល់ ប្រជាពលរដ្ឋ​សហគមន៍​ស្ទឹងមានជ័យ ដែល​កំពុង​រស់នៅ​ក្រោយ​ស្ពាន​ស្ទឹងមានជ័យ អាច​រើ​ទៅ រស់នៅ​ទីតាំង​ដែល​អាជ្ញាធរ​រៀបចំ ជូន​នៅក្បែរ​ប្រព័ន្ធ​ប្រឡាយ​នោះ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ការ​ព​ន្លឿ​ន​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រលាយ លូ​នៅ​តំបន់​ខាងកើត និង​តំបន់​ខាងត្បូង​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នេះ គឺ​ដើម្បី​បញ្ជៀ​សការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវ វស្សា ដែល​សម្រួល​ដល់​ការរស់នៅ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា គម្រោង​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​តំបន់​ខាងកើត និង​តំបន់​ខាងត្បូង​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ មកដល់ពេលនេះ ដោយ​ដំណាក់កាល​ទី​១ ពី​ស្ពាន​ស្ទឹងមានជ័យ​ដល់​ប្រឡាយទឹក​ដើម​ស្លែង សម្រេចបាន​ជាង​៧៨​ភាគរយ ចំណែក​តំបន់​៤​សម្រេចបាន​ជាង​៤០​ភាគរយ​៕​ដោយ​៖​កូ​ឡាប​

  

spot_img
×