Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ៖​ប៉ុន្មាន​ថ្ងៃនេះ នៅតាម​ដងផ្លូវ​មានការ​ធ្វើដំណើរ ណែន​រកកល់​ស្ទះចរាចរណ៍ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ទេ្វ​ដង ការឆ្លង​រោគ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​។ ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅក្នុង​ប្រទេស​យើង ទោះបី​អត្រា​ឆ្លង​រោគ​កូ​វីដ​-១៩ មិនបាន​កើនឡើង​ខ្លាំង​ដូច​ប្រទេស​ដទៃ ហើយ​ចំនួន​អ្នក​ព្យាបាល ដែល​បានជា​សះស្បើយ​ក៏​កាន់​តែមាន​ច្រើន​ពិតមែន ប៉ុន្តែ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាប់​ខ្លួន​ជានិច្ច ជាពិសេស ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ទេ្វ​ដង​។ ព្រោះ​មេរោគ​កូ​រ៉ូ​ណា​២០១៩ (Coronavirus 2019) ដែល​យើង​ហៅថា​កូ​វីដ​-១៩ (covid-19) ដែលជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ គឺ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។​

​សម្តេច​ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុង​ប៉ុន្មាន​ថ្ងៃនេះ នៅតាម​ដងផ្លូវ​ក៏មាន​ការធ្វើដំណើរ ណែន​រកកល់​ស្ទះចរាចរណ៍​ទៀតផង​។ សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចងចាំ​នឹង​បង្កើន​ការប្រុងប្រយ័ត្ន ជាប់​ខ្លួន​ជានិច្ច គឺ​ត្រូវ​ពាក់​ម៉ាស​ការពារ មានទឹក​អាល់កុល និង​ជឹ​ល​សម្អាត​មេរោគ និង​បាក់តេរី​ផ្សេងៗ ចៀសវាង​ការចម្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់ ដោយសារ​ខ្វះ​ការប្រុងប្រយ័ត្ន ឬ​គិត​ស្រាលៗ​ថា​ស្រុក​យើង​មិន​អី​ទេនោះ​។​

​បើ​គ្មាន​ការចាំបាច់​ទៅខាង​ក្រៅ​ផ្ទះ​ទេ សូម​កុំទៅ ឬ​ទៅក្នុង​ចំណោម​ក្រុមមនុស្ស​ច្រើន គឺ​ឲ្យ​តែ​មេ​គ្រួសារ ឬ​អ្នក​ដែល​ចាំបាច់​ត្រូវ​ទៅបាន​ហើយ​។​

​សូម​បងប្អូន​យក​ការព្រួយបារម្ភ និង​ភ័យខ្លាច​នេះ ទៅ​ការ​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាប្រចាំ​រាល់ថ្ងៃ ដោយមាន​អនាម័យ​រស់នៅ​ល្អ ដើម្បី​សុខភាព និង​អាយុ​វ​ជីវិត​រស់នៅ​បាន​យូរអង្វែង​៕​ដោយ​៖​កូ​ឡាប​

spot_img
×