Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ យកមក​លាក់​នៅ​ចំការ​ស្វាយចន្ទី ក្បែរ​ប៉ុស្តិ៍នគរបាល​ភូមិ​ភិ

spot_img

​រតនគិរី​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូយ៉ាដាវ បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន ប្រទះឃើញ​គំនរ​ឈើ ដែល​ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​តាម​ម៉ូតូ យកមក​លាក់​នៅ​ចំការ​ស្វាយចន្ទី របស់​ប្រជាពលរដ្ឋ ក្បែរ​ប៉ុស្តិ៍នគរបាល​ភូមិ​ភិ ដែលមាន​ចម្ងាយ​ប្រហែល ៣៥០ ម៉ែត្រ ។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែមេសា ឆ្នាំ ២០២០ យោងតាម​បទបញ្ជា​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ថា យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តរតនគិរី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូយ៉ាដាវ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ មូលដ្ឋាន​ស្រុក​បាន​ចុះ​សាវ​ជ្រាវ រុករក​បទល្មើស​ព្រៃឈើ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី​ជាក់ស្ដែង កម្លាំង​បាន​ចុះ​ដល់​ចំណុច​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ប្រទះឃើញ​គំនរ​ឈើ ដែល​ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​តាម​ម៉ូតូ យកមក​លាក់​នៅ​ចំការ​ស្វាយចន្ទី របស់​ប្រជាពលរដ្ឋ ក្បែរ​ប៉ុស្តិ៍នគរបាល​ភូមិ​ភិ ដែលមាន​ចម្ងាយ​ប្រហែល ៣៥០ ម៉ែត្រ ដោយមាន​ការ​សម​ម្រ​ប​សម្រួល​ពី​លោក ប៊ូ រ៉ា​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី កម្លាំង​បាន​ចាប់យក​វត្ថុតាង​រួមមាន​ឈើ​ចម្រុះ ក្នុងនោះ​ឈើ​សុ​ក្រម ស្រឡៅ គគីរ សរុប​ចំនួន ៦០​កំណាត់ ដែលមាន​មុខកាត់​ចាប់ពី ២០-៣០ ឡើង​ទៅដោយ​មិនទាន់​ធ្វើការ​វាស់វែង ។​
​បច្ចុប្បន្ន​វត្ថុតាង ត្រូវបាន​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឈើ​ស្រុក​ប​កែវ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×