Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនសង្ស័យ ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​ដ៏​សកម្ម ខុសច្បាប់ តាម​ដង​ទន្លេមេគង្គ

spot_img

​ស្ទឹងត្រែង​៖ ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​ឆក់​ត្រី​ដ៏​សកម្ម បាន​ម្នាក់ ស្ថិតនៅ​ចំណុច ដង​ទន្លេមេគង្គ ភូមិសាស្ត្រ​ភូមិ​ស្វាយ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​។​

​លោក វង្ស សាវឿន នាយរង​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ញិ​ល រស្មី ភេទ​ប្រុស អាយុ​
២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។ ជនសង្ស័យ​រូបនេះ ត្រូវ​កម្លាំង​សហការ​រួមមាន​ក្រុម​អភិរក្ស​សត្វ​ផ្សោត ឆ្មាំ​ទន្លេ គណៈកម្មការ​សហគម​ន៍​នេសាទ ចាប់ខ្លួន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។​

​ក្រោយពេល​បង្ក្រាប កម្លាំង​ខាងលើ បានប្រគល់​មក​ខណ្ឌរ​ដ្ឋ​បាល​ជលផល ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​ទៅ​តុលាការ​ជា​បន្តទៀត​។​

​វត្ថុតាង​ដកហូត​មាន អាគុយ​កម្លាំង​៧០​អំពែ ចំនួន​២​គ្រឿង ទូក​ស្មាច់​មួយគ្រឿង ម៉ាស៊ីន​កម្លាំង​២០​សេស មួយគ្រឿង ក្បាល​ឆក់​ប្រភេទ​ត្រជាក់​កម្លាំង​៤១៨.០០០​វ៉ា​ត់ មួយគ្រឿង និង​ថ្នង​ដងត្រី​មួយ​ត្រី​៥​គីឡូក្រាម​៕ ដោយ ៖ សុខុម​


spot_img
×