Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​មុខងារសាធារណៈ ប្រកាស​និរាករណ៍​មន្ត្រីរាជការ​ចំនួន ១៣៥​នាក់​

spot_img

​ភ្នំពេញ​៖​ក្នុង​បរិការណ៍​ដែល​កម្ពុជា កំពុង​ទទួលរង​គ្រោះ​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បានប្រកាស​និរាករណ៍​មន្ត្រីរាជការ​ចំនួន ១៣៥​នាក់​។​

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានចេញ​លិខិត​មួយច្បាប់ ជម្រាប់​មក​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ករណី​វិធានការ​គ្រប់គ្រង​ចំនួន​បុគ្គលិក​មន្ត្រីរាជការ​ស៊ីវិល និង​ចំណាយ​បន្ទុក​បុគ្គលិក​ឆ្នាំ​២០២០​។

​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ លើ​លិខិត​លេខ ២២១៩ សហវ​.​អថ ចុះ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានសម្រេច ដូចខាងក្រោម ៖ ក្នុង​បរិការណ៍​ដែល​កម្ពុជា កំពុង​ទទួលរង​គ្រោះ​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ , និរាករណ៍ នូវ​ប្រកា​សលេខ ៧៦៩ ម​ស​.​ប្រក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ស្តីពី​ការជ្រើសរើស​មន្ត្រីរាជកា​រ​ចំនួន ១៣៥​នាក់ ឲ្យ​ចូល​ក្របខ័ណ្ឌ​ក្រសួង​មុខងារសាធារណៈ​។ ផ្តល់​គោលការណ៍​រួម​របស់​រាជរដ្ឋាភិបាល ផ្អាក​ការផ្តល់​ក្របខ័ណ្ឌ​ពិសេស ដែល​លើសពី​ចំនួន​មន្ត្រីរាជការ​ចូលនិវត្តន៍ ដល់​គ្រប់​ក្រសួង ស្ថាប័ន ដទៃទៀត ទាំងអស់​នៅក្នុង​ឆ្នាំ​២០២០, ព្រមទាំង​ស្នើសុំ​ផ្អាក​ការផ្តល់​ក្របខ័ណ្ឌ​ពិសេស​ដែល​លើសពី​ចំនួន​មន្ត្រី​ចូលនិវត្តន៍​ដល់​គ្រប់​ក្រសួង ស្ថាប័ន ទាំងអស់​សម្រាប់​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣ ផងដែរ​។

​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ក្រសួង​សម្រេច​បង្កើត គណៈកម្មការ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី នៃ​ករណី​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ពិសេស​ចំនួន ១៣៥​នាក់ ស្របតាម​ស្មារតី​សម្រេច​របស់​រាជរដ្ឋាភិបាល និង​គោលការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សំដៅ​ធានា​ប្រសិទ្ធភាព នៃ​វិធានការ​គ្រប់គ្រង​ចំនួន បុគ្គលិក​មន្ត្រីរាជការ​ស៊ីវិល និង​ចំណាយ​បន្ទុក​បុគ្គលិក ឆ្នាំ​២០២០ និង​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​១៩៕​ដោយ​៖​កូ​ឡាប​

spot_img
×