Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិសោធន៍​ថ្នាំ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា ក្នុង​ខ្លួន​មនុស្ស​បាន​បរាជ័យ​

spot_img

​ការពិសោធន៍​ប្រើប្រាស់​ថ្នាំ Remdesivir ដើម្បី​ព្យាបាល​វីរុស​កូ​រ៉ូ​ណា បាន​បរាជ័យ​ក្នុងការ​សាកល្បង​លើកដំបូង​។ នេះ​បើតាម​លទ្ធផល​បញ្ចេញ​ដោយ​ចៃដន្យ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ ការបរាជ័យ​នេះ ធ្វើ​ឲ្យ​ក្តី​រំពឹង​កាន់តែ​ថយចុះ​សម្រាប់​ថ្នាំ​ដែល​គេ​កំពុងតែ​រងចាំ​។​

​សេចក្តី​សង្ខេប​បានចេញ​ផ្សារ​តាម​អន​ឡាញ នៅលើ​គេហទំព័រ របស់​អង្គការ​សុខភាព​ពិភពលោក ហើយ​វា​ត្រូវបាន​ចុះផ្សាយ លើកដំបូង​ដោយសារ​ព័ត៌មាន Financial Time and Stat​។​

​ប៉ុន្តែ ក្រុមហ៊ុន Gilead Sciences ដែលជា​អ្នក​ផលិត​ថ្នាំ​នោះ បាន​ជំទាស់​នឹង​ការចុះផ្សាយ​ដែល​បានកំណត់​ពី​ការរកឃើញ ដោយបាន​លើកឡើងថា ទិន្នន័យ​បានបង្ហាញ​ពី​អត្ថប្រយោជន៍ ដែលមាន​សក្តានុពល​។​

​ការចេញផ្សាយ​អត្ថបទ​សង្ខេប​បាន​និយាយថា ការសាកល្បង​របស់​ចិន​បានធ្វើ​ឡើងលើ​អ្នកជំងឺ​ចំនួន ២៣៧​នាក់ ដោយ ១៥៨​នាក់​ជាមួយនឹង​ថ្នាំ​ព្យាបាល និង ៧៩​នាក់​ជាមួយ​ក្រុម​ថ្នាំ​គ្រប់គ្រង​។ ថ្នាំ Remdesivir ត្រូវបាន​គេ​ប​ញ្ឍ​ប់​ដើមទី​លើ​អ្នកជំងឺ​ចំនួន ១៨​នាក់ ដោយសារតែ​វា​មាន​ផលប៉ះពាល់​។​

​ក្រោយពេល​ធ្វើការ​ពិសោធ​ន៍​បាន ១​ខែ ១៣,៩​ភាគរយ​នៃ​អ្នកជំងឺ​ដែល​ប្រើប្រាស់​ថ្នាំ Remdesivir បាន​ស្លាប់ បើ​ធៀប​ទៅ ១២.៨​ភាគរយ​នៃ​អ្នកជំងឺ​ដែល​ដាក់​ថ្នាំ​សម្រាប់​គ្រប់គ្រង​វីរុស​។ ភាគ​ខុសគ្នា​មិនមាន​លក្ខណៈ​សំខាន់​ផ្នែក​ស្និ​តិ​ឡើយ​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សារព័ត៌មាន Financial Times ថា​សេចក្តីព្រាង​នោះ​កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ ហើយ​វា​ត្រូវបាន​ចុះផ្សាយ​មុន​ដោយ​ភាន់ច្រឡំ​។​

​ការសាកល្បង​នៅតែ​បន្ត​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Gilead បាន​ថ្លែងប្រាប់ AFP ដូច្នេះ​ថា “​ពួកយើង​ជឿជាក់ថា ការប្រកាស​នោះ​មានការ​កំណត់​លក្ខណៈ មិន​សមរម្យ​ចំពោះ​ការសិក្សា​” ដោយ​លោក​លើកឡើងថា វា​ត្រូវបាន​ប​ញ្ឍ​ប់​មុនពេល​ដោយសារតែ ការចុះឈ្មោះ​មាន​ចំនួន​ទាប ហើយ​ដូច្នេះ​វា​មិនមាន​សារៈសំខាន់​ផ្នែក​ស្ថិតិ​ឡើយ​។​

​អ្នកនាំពាក្យ​ដដែល​និយាយទៀតថា “​លទ្ធផល​នៃ​ការសិក្សា​មិនមាន​ភាពច្បាស់លាស់ ទោះបីជា​ទំនោរ​នៅក្នុង​ទិន្នន័យ​បង្ហាញ ពី​អត្ថប្រយោជន៍​ដ៏​មាន​សក្តានុពល​របស់​ថ្នាំ Remdesivir​ក្តី ជាពិសេស​ក្នុងចំណោម​អ្នកជំងឺ ដែល​ត្រូវបាន​ព្យាបាល​ដំណាក់កាល​ដំបូង​”​។​

​សូមបញ្ជាក់ថា Remdesivi ស្ថិតក្នុង​ចំណោម​ឱសថ​ដំបូង​ដែល​ត្រូវ បាន​គេ​ណែនាំ​សម្រាប់​ការព្យាបាល​វីរុស​កូ​រ៉ូ​ណា ដែលមាន​ក្តីសង្ឃឹម​ខ្លាំង​ក្នុងការ​ប្រើប្រាស់​វា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×