Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ​ខូចខាត ទទួល​អំណោយ​ស្បៀងអាហារ​

spot_img

​ប៉ៃលិន ៖ ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាល នៃ​គណៈ​អភិបាលខេត្ដ​ប៉ៃលិន បាន​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ជា​ស្បៀងអាហារ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ​ខូចខាត​នៅ​ស្រុក​សាលា​ក្រៅ និង ក្រុងប៉ៃលិន កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​។​

​ឯកឧត្ដម ផាន់ ចាន់​ធុល បាន​មានប្រសាសន៍ថា ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ខាងលើ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងស្រុក​សាលា​ក្រៅ ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៦៥​ខ្នង​ផ្ទះ​គឺ​នៅ​ឃុំ​ស្ទឹង​កាច់ ៣​ខ្នង​ផ្ទះ ។ នៅ​ឃុំ​អូរអណ្ដូង ៥​ខ្នង​ផ្ទះ ។ នៅ​ឃុំ​ស្ទឹងត្រង់ ៥២​ខ្នង​ផ្ទះ ។ ឃុំ​សាលា​ក្រៅ ៥​ខ្នង​ផ្ទះ និង​នៅក្នុង​ក្រុងប៉ៃលិន ក្នុង​សង្កាត់​បរ​យ៉ា​ខា ខូចខាត ផ្ទះ ៥​ខ្នង​ផ្ទះ​។ សាលាសង្កាត់ ១​ខ្នង ។ តូប​លក់ដូរ ២​តូប និង​ស្លាក​គណបក្ស​ប្រជាជន ១​ស្លាក ។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណៈ​អភិបាលខេត្ដ​ប៉ៃលិន បាន​មានប្រសាសន៍​ផ្ដាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ក៏ដូចជា​ការការពារ និង​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ COVID-19 ផងដែរ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×