ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា គ្មានការឆ្លងវីរុសកូរ៉ូណាថ្មីសូម្បីមួយករណីឡើយកាលពីថ្ងៃព្រហស្បតិ៍ ដែលនេះជាលើកដំបូងហើយដែលប្រទេសនេះ គ្មានករណីឆ្លងថ្មី ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយ។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺនៅថ្ងៃសុក្រនេះ។
មុនពេលគ្មានករណីឆ្លងថ្មី ប្រទេសនេះមានអ្នកឆ្លងថ្មីតិចតួចប៉ុណ្ណោះ ក្នុងរយៈពេល ៤ថ្ងៃជាប់គ្នា ដែលវាគឺជាសញ្ញានៃការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៃវីរុសនោះ។
កូរ៉េខាងត្បូងមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន ១០.៧០៨នាក់។ បើតាមមជ្ឍមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺនេះប្រទេសនេះ បានឲ្យដឹងថា នៅមានអ្នកជំងឺតិចជាង ២.០០០នាក់កំពុងត្រូវបានព្យាបាល ខណៈដែលអ្នកជំងឺយ៉ាងច្រើនបានជាសះស្បើយ។
ប្រទេសកូរ៉េខាងត្បូងត្រូវបានគេមើលឃើញថាជាប្រទេសដែលអាចគ្រប់គ្រងការឆ្លងរីករាលដាលបានល្អនៅក្នុងតំបន់ ដោយសារតែការរីករាលដាលមានសភាពតិចតួច។ ប្រទេសនេះមានអ្នកស្លាប់សរុបចំនួន ២៤០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN