Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សូម​កុំអាល​ជ្រួលច្របល់​អី បើសិនជា iPhone ឬ iPad របស់លោក​អ្នក​នៅ​សុខៗ​គាំង​លែង​ដើរ​ភ្លាមៗ​នោះ​

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ​មាន​បញ្ហា​ទាក់ទង​ទៅនឹង​ការផ្ញើ​សារ​ជា​អក្សរ ឬ​ជា​និមិត្តសញ្ញា​ផ្សេងៗ ដែលមាន​ដូចជា រូប​សញ្ញា​ទង់ជាតិ​អ៊ីតាលី និង​ការផ្ញើ​សារ​ជា​ភាសា​អារ៉ាប់ ជាដើម ដែល​ធ្វើឱ្យ​ទូរស័ព្ទ​របស់លោក​អ្នក​គាំង​ភ្លាមៗ​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានបញ្ជាក់​បន្ថែមទៀត​ថា បញ្ហា​នេះ​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ដំបូង​នៅក្នុង​ក្រុម កម្មវិធី តេ​ឡេ​ក្រាម (Telegram) ហើយ​បន្ទាប់មក​ក៏​រាលដាល​ចូលដល់ កម្មវិធី ទ្វី​ត​ទ័​រ (Tweeter) ព្រមទាំង​នៅតាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងៗ​ទៀតផង​។​

​នៅពេលដែល iPhone, iPad, Mac ឬ Apple Watch របស់​លោកអ្នក​បានទទួល​ការជូនដំណឹង (Notification) ថា​មាន​សារ​ផ្ញើមក​ក្នុង​ទូរស័ព្ទ ហើយ​ពេលដែល​លោកអ្នក​ចុច​អាន ពេលនោះ​ឧបករណ៍​របស់លោក​អ្នក​នឹង​ចាប់ផ្តើម​គាំង​ធ្វើ​អ្វី​មិនកើត មានន័យថា​លោកអ្នក​មិនអាច​បញ្ជា​អ្វី​បាន​ទាំងអស់ នៅលើ​ឧបករណ៍​ទាំងនោះ​ទៀត​ទេ​។ នាពេល​បច្ចុប្បន្ន ពុំមាន​ដំណោះស្រាយ​អ្វី​សម្រាប់​អ្នកប្រើប្រាស់ ក្រៅពី​បិទ​ការជូនដំណឹង នៅលើ​ឧបករណ៍​របស់លោក​អ្នក ដើម្បី​កាត់បន្ថយ​ការបើក​សារ​នេះ ដោយ​ចៃដន់​។​

​ប្រសិនបើ​លោកអ្នក​ទទួលបាន​សារ​នេះ ហើយ​មាន​បញ្ហា​ជាមួយ​ទូរស័ព្ទ លោកអ្នក​អាច​សាកល្បង​បិទ បើក​ទូរស័ព្ទ ឬ hard reset តែបើ​លោកអ្នក​នៅតែមាន​បញ្ហា​នោះ លោកអ្នក​នឹងត្រូវ​បញ្ចូល iOS ជាថ្មី​ដោយ​ភ្ជាប់​ទូរស័ព្ទ​ជាមួយនឹង​កុំព្យូទ័រ​។ បញ្ហា​នេះ​អាច​ត្រូវបាន​កែតម្រូវ​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 13.4.5 beta ចុងក្រោយ​បំផុត ប៉ុន្តែ​ការធ្វើ​បច្ចុប្បន្នភាព​នោះ មិនទាន់​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ ជាទូទៅ​នៅឡើយ​ទេ តែ​ទោះបីយ៉ាងណា​ក្រុមហ៊ុន Apple អាចធ្វើ​ការកែតម្រូវ​ឆាប់រហ័ស​ជាង​នេះ ដោយ​បន្ថែម​ទៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 13.4.2 ក៏​ថា​បាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×