Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​អនុក្រឹត្យ ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដែល​បាន​តម្លើង កម្រិត​ទឹកប្រាក់​ពិន័យ​ក្នុង​ចំនួន​ពី ៣ ទៅ៥ដង

spot_img

​ខេត្តស្វាយរៀងៈ លោកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ផ្សព្វផ្សាយ អនុក្រឹត្យ​លេខ​៣៩ ស្ដីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្ដីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ស្ថិតនៅ​សាលាខេត្ត​ស្វាយរៀង​។

​សូម​ជម្រាបជូន​ថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានចេញ​សេចក្តីជូនដំណឹង​នាពេល​កន្លងមក​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២០ ខាងមុខនេះ​តទៅ កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​អនុវត្ត​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើរ​ល្មើសច្បាប់ នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើរ​ល្មើ​សនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​បាន​តម្លើង កម្រិត​ទឹកប្រាក់​ពិន័យ​ក្នុង​ចំនួន​ពី ៣ (​បី​)​ទៅ​៥ ប្រាំ​ដង ធៀប​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាស់​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×