Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ថា​នឹង​យក​យក​អំណោយ​ពី​សប្បុរសជន ប្រើប្រាស់​ក្នុង​សកម្ម​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀងៈ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ទទួលយក​អំណោយ និង​ថវិកា​មួយចំនួន​ពី​សប្បុរសជន ដើម្បី​ចូលរួម​ឧបត្ថម្ភ​ដល់ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​នេះ នា​សាលាខេត្ត​ស្វាយរៀង​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​មាន​ថ្លែង​អរគុណ​ចំពោះ លោក សុក រ៉ា​ដូ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត និង​លោក តាំង លាក់​ហាវ ប្រធាន​សមាគមន៍​ពាណិជ្ជកម្ម​ចិន និង​សមាជិក​របស់​សមាគម​ន៍ ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​អំណោយ និង​ថវិកា​ផ្ទាល់ខ្លួន ផ្តល់ឱ្យ​រដ្ឋបាលខេត្ត សម្រាប់​គាំទ្រ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ ដែល​បញ្ជាក់​ឱ្យឃើញ​នូវ​កាយវិការ ប្រកបដោយ​សប្បុរសធម៌ និង​ជា​វប្បធម៌​នៃ​ការចែករំលែក​ទៅលើ​ការជួយ​គ្នា​ក្នុង​គ្រា​លំបាក​។​

​អភិបាលខេត្ត​បាន​បញ្ជាក់ថា អំណោយ​ដែល​បាន​ផ្ដល់ជូន​រដ្ឋបាលខេត្ត​នៅថ្ងៃនេះ និង​យកទៅ​ចាត់ចែង ប្រើប្រាស់​ក្នុង​សកម្មភាព​នានា រួមមាន យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​នូវ​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រួមទាំង​ការងារ​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ស្របតាម​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុង​កាលៈទេសៈ​ណាក៏ដោយ មិនត្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ រស់នៅ​ដោយ​អត់​ស្បៀង ឬ​អាហារ​សម្រាប់​បរិភោគ​នោះឡើយ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×