Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លា​១​ក្បាល​សង្ស័យ​មាន​ជំងឺផ្លូវចិត្ត ព្រោះ​ដើរ​ក្នុង​រង្វង់​គ្មាន​ឈប់ឈរ (​វីដេអូ​)

spot_img

​វីដេអូ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​សត្វ​ខ្លាស​១​ក្បាល ដើរ​នៅក្នុង​រង្វង់​គ្មាន​ទីបញ្ចប់ នៅក្នុង​ទ្រុង​របស់​វា ក្នុង​សួនសត្វ​មួយ​នៃ​ប្រទេស​ចិន បាន​កំពុង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ជាច្រើន​ស្លុតចិត្ត អាណិត​វា​ជាខ្លាំង​។​

​នៅក្នុង​វីដេអូ ខ្លាស Bengal មួយ​ក្បាល អាច​ត្រូវបាន​មើលឃើញ​កំពុង​ដើរ​ដោយ​គ្មាន​នឿយហត់​សោះឡើយ នៅក្នុង​ទីតាំង​តែមួយ តាម​ខ្សែ​រង្វង់​ដែល​ត្រូវបាន​មើលឃើញ​។​

​អ្នក​មើលថែ​សួនសត្វ​នៅ​ទីក្រុង​ប៉េកាំង បានកត់សម្គាល់​ដំបូង​ពី​ឥរិយាបថ របស់​សត្វ​ខ្លា​នេះ​កាលពី​ចុងខែ​មុន ។ នេះ​បើ​យោងតាម Beijing News​។​

​ជា​លទ្ធផល ឆ្មា​ធំ​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​យកចេញ​ពី​កន្លែង​បង្ហាញ​នេះ ដើម្បី​ទទួល​ការប្រឹក្សា​ខាង​ផ្លូវចិត្ត​។​

​បុគ្គលិក​ម្នាក់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​យើង​បាន​យក​សត្វ​នេះ​ទៅ​ទទួល​ការបណ្តុះបណ្តាល អាកប្បកិរិយា​រួចហើយ​។ យើង​ក៏បាន​នាំយក​អាហារ និង​ប្រដាប់ប្រដា​ក្មេង​លេង​បន្ថែមទៀត សម្រាប់​សវា​។ វា​ដូចជា​ទទួលបាន “​ការប្រឹក្សា​ខាង​ផ្លូវចិត្ត​” ។​

​ក្រោយ​ឃើញ​ឥរិយាបទ​ដ៏​ចម្លែក​របស់​សត្វ​ខ្លា​ខាងលើនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចិន បាន​សម្តែង​ការព្រួយបារម្ភ ចំពោះ​សុខភាព​របស់​វា ដោយ​អ្នកខ្លះ​សង្ស័យថា​វា​ច្បាស់​ណាស់​មាន “​បញ្ហា​ផ្លូវចិត្ត​”​។​

​អ្នកប្រើប្រាស់​ម្នាក់ទៀត​លើកឡើងថា “​ខ្ញុំ​ហាក់ដូចជា​បាន​សង្កេតមើល​រឿងនេះ​ពីមុន​។ ឥរិយាបទ​នៃ​ការដើរ​ក្នុង​រង្វង់​នេះ គឺជា​រឿង​ធម្មតា​នៅក្នុង​ពពួកសត្វ​។ ប៉ុន្តែ បញ្ហា​សុខភាព​ត្រូវការ​ការយកចិត្តទុកដាក់​” ។​

​ដោយឡែក​ថ្មីៗ​នេះ សួនសត្វ​ខាងលើ​ក៏បាន​បញ្ចេញ​រូបថត​សត្វ​ខ្លា Bengal ពណ៌​ស​១​ក្បាល លេង​ជាមួយ​បាល់​នៅក្នុង​អាង​ហែល​ទឹក​ខាងក្រៅ​។ ប៉ុន្តែ គេ​មិន​ច្បាស់​ថា​តើ​វា​ជា​សត្វ​ខ្លា​នោះទេ ទោះបីជា​សត្វ​នេះ​ត្រូវបាន​គេ​និយាយថា មាន​សុខ​ភាពល្អ​ក៏ដោយ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)

spot_img
×