Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ត្រូវខិតខំ​ធ្វើ​ការដាំដុះ ការចិញ្ចឹម​សត្វ ផលិត​ស្រូវ និង​ដំណាំ ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់ ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក​

spot_img

​ភ្នំពេញ​៖ ដោយយោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ “​ប្រជាពលរដ្ឋ​ត្រូវខិតខំ​ធ្វើ​ការដាំដុះ ជំរុញ​ផលិតកម្ម​កសិកម្ម​រួម​មានការ​ចិញ្ចឹមសត្វ ផលិត​ស្រូវ និង​ដំណាំ ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក ហើយ​ឆ្លៀត​យក​ឱកាស​នេះ ត្រូវ​បង្កើតជា​កាលានុវត្តភាព​សម្រាប់​វិស័យ​កសិកម្ម ខណៈ​យើង​បិទ​ការនាំ​ចូល​ពី​ខាងក្រៅ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​សកល​កូ​វីដ​-១៩”​។

​ឆ្លើយតប​តាម​ការអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់ចេញ​សេចក្តីណែនាំ​សំខាន់ៗ និង​ចាំបាច់​បន្ទាន់​មួយចំនួន​ដើម្បី​បង្កើន និង​ពង្រឹងស្មារតី​យកចិត្ត​ទុក ដាក់​លើ​ការផលិត ធានា​សន្តិសុខ​ស្បៀង ឲ្យ​បាន​គ្រប់គ្រាន់​ឆ្លើយតប​តាម​តម្រូវការ​ក្នុងស្រុក ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ ទទួលរង​នូវ​ហានិភ័យ​ពី​កូ​វីដ​-១៩​។

​ដើម្បី​ពិនិត្យ តាមដាន និង​វាយតម្លៃ​លើ​លទ្ធផល​នៃ​ការអនុវត្ត​សេចក្តីណែនាំ​នេះ នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ប្រមូលយក​ធាតុ​ចូល​សំខាន់ៗ ដែល​អង្គភាព​ក្រោម​ឱវាទ​បាននិងកំពុង​អនុវត្ត ជាពិសេស​អង្គភាព​សំខាន់​៣ គឺ​អគ្គនាយកដ្ឋាន​កសិកម្ម (​ផលិតកម្ម​ស្រូវ និង​ដំណាំ​) អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ (​ចិញ្ចឹមសត្វ​) និង​រដ្ឋបាល​ជលផល (​វារីវប្បកម្ម​) រួច​ដាក់ចេញ​ផែនការ​សកម្មភាព​អនុវត្ត​បន្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​ហេតុ​ជារួម ជូន​អង្គ​ប្រជុំបាន​ជ្រាប​បន្ថែម​ពី​គោលបំណង នៃ​កិច្ចប្រជុំ​នា​ព្រឹក​នេះ ដោយបាន​រំលេច​អំពី​ឆន្ទៈ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការធានា​សន្តិសុខ​ស្បៀង បង្កើត​ឱកាស ចាប់យក​កាលានុវត្តភាព ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក ធានា​បរិមាណ​ផ្គត់ផ្គង់​តាម​តម្រូវការ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ។ ត្រៀម​រៀបចំ​លក្ខណៈសម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចាប់ផ្តើម​ការងារ​បង្កប​ង្កើ​ន​ផល​រដូវវស្សា ដែល​នឹង​ឈានចូល​មកដល់​ក្នុងពេល​ឆាប់ៗ ហើយ​នាយក​គ្រប់គ្រង​គម្រោង​ទាំងអស់ ត្រូវ​ពិនិត្យឡើងវិញ​លើ​ផែនការ​សកម្មភាព និង​កម្មវត្ថុ​សំខាន់ៗ​ក្នុង​បំណង​ធ្វើយ៉ាងណា​ឆ្លើយតប តាម​ការអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ជា​បន្តបន្ទាប់​អង្គភាព​ជំនាញ​ទាំង​៣ អគ្គនាយកដ្ឋាន​កសិក​ម្ម អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រដ្ឋបាល​ជលផល រួមទាំង​អង្គភាព​គ្រប់គ្រង​គម្រោង​បាន​រាយការណ៍ ជូន​អង្គ​ប្រជុំបាន​ជ្រាប​ដោយ​សង្ខេប​អំពី​វឌ្ឍនភាព នៃ​ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង ដោយបាន​រំលេច​ឲ្យ​ឃើញ​ពី​លទ្ធផល​សំខាន់ៗ​ដែល​សម្រេចបាន និង​ផែនការ​សកម្មភាព​ដែល​ត្រូវអនុវត្ត​បន្ត ទាំង​សម្រាប់​រយៈពេល​ខ្លី មធ្យម និង​វែង​។​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​អង្គភាព​ជំនាញ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត​ទាំង អស់​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន យ៉ាងសកម្ម សម្រេច​ទទួលបាន​លទ្ធ​ផល​ល្អប្រសើរ ហើយ​ពិតណាស់​បាន​ចូលរួម​អនុវត្ត​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ទាន់ពេលវេលា​។
​ដើម្បី​ចូលរួម​ទទួលខុសត្រូវ​ក្នុងការ​ធានា​សន្តិសុខ​ស្បៀង ក្នុង​បរិបទ​ដែល​ប្រទេស​យើង​កំពុង​ជួប​វិបត្តិ​កូ​វីដ​-១៩ ឯកឧត្តម​រដ្ឋមន្ត្រី​ឆ្លៀត​យក​ឱកាស​នេះ ផ្តល់​អនុសាសន៍ សំខាន់ៗ​មួយចំនួន​បន្ថែមទៀត ក្រៅពី​សេចក្តីណែនាំ​កន្លងមក ក្នុងនោះ​មាន​៖

​ទី​១. ក្រៅពី​ការធ្វើ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ ការធ្វើ​ពិពិធ​កម្ម​ដំណាំ​សំខាន់ៗ​មួយចំនួន​គួរ​គិត​ផងដែរ នូវ​ការដាំ​បន្លែ​អតិ​ផល​ជុំវិញ​ផ្ទះ និង​ចិញ្ចឹមសត្វ ដើម្បី​បង្កើន​ចំណូល ធានា​សន្តិសុខ​ស្បៀង បង្កើត​ឱកាស​ការងារ និង​កាត់បន្ថយ​ផលវិបាក​របស់​ប្រជាជន​ក្នុង​កាលៈទេសៈ​នេះ​។​

​ទី​២. ប្រើប្រាស់​នូវ​នវានុវត្តន៍​នៃ​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ឲ្យ​កសិករ​អាច​គ្រប់គ្រង​ផលិត​កម្មបាន​។ ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ទឹក​តិច គិតគូរ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ទ្រទ្រង់​ក្រោយពេល​ប្រមូល​ផល (​មាន​ជ​ម្រុ​ក បច្ចេកទេស​ថែរក្សា និង​ការកែច្នៃ​ជាដើម​)​។ រើស​ទីតាំង​ផលិតកម្ម​ជិត​ប្រភពទឹក ដើម្បី​រៀបចំ​ឯកសារ​ដាក់ជូន “​មូលនិធិ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​” ទទួលបាន​ការអនុគ្រោះ​ថ្លៃ​អគ្គិសនី សម្រាប់​ការបូមទឹក​នៅពេល​យប់​។​

​ទី​៣. ជ្រើសរើស​សហគមន៍​ដែលមាន​សក្ដានុពល និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ផលិតកម្ម​បន្លែ​ក្នុង​ទ្រង់ទ្រាយ​ធំ រៀបចំ​ផែនការ​ផលិត និង​ផ្គត់ផ្គង់​ឲ្យ​ស្របតាម​តម្រូវការ​ទីផ្សារ​។ បង្កើត​បណ្ដាញ​ទីផ្សារ​ដើម្បី​ផ្សាភ្ជាប់​អ្នកទិញ និង​សហគមន៍​ផលិត ក្នុងទិសដៅ​ធ្វើ​ឲ្យ​មាន​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ទីផ្សារ តាមរយៈ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

​ទី​៤. ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​សេចក្តីត្រូវការ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់នៅ​ទីជនបទ​ដូចជា​ការបណ្តុះបណ្តាល​ប​ច្ចេស​កសិកម្ម ការអភិវឌ្ឍ​សហគមន៍ ការលើក កម្ពស់​កិច្ច​ការដាំដុះ​ជា​លក្ខណៈ​គ្រួសារ ការផ្តល់​គ្រាប់ពូជ ជី ការបង្កើត​ធនាគារ​ស្រូវ សហគ្រាស​ធុន​តូច​ផ្នែក​ក​សិ​-​ឧស្សាហកម្ម និង​ការកែលម្អ​វិធី​ផ្សព្វផ្សាយ​ព័ត៌មាន​កសិកម្ម​ឲ្យ​ដល់​ភូមិ​-​ឃុំ​។ លើកទឹកចិត្ត​កសិករ អ្នក​ចំណាកស្រុក​ដែល​វិល​មក​កម្ពុជា​វិញ និង​កម្មករ​ដែល​បាត់បង់​ការងារ​ឲ្យ​ធ្វើ​កសិកម្ម​ចម្រុះ (​ការចិញ្ចឹម​មាន់ ត្រី និង​ដាំ​បន្លែ​)​។​

​ទី​៥. ត្រូវ​ជំរុញ​ការធ្វើ​ពហុវប្បកម្ម​ដំណាំ​ចម្រុះ ការធ្វើ​ដំណាំ​ឆ្លាស់ និង​ជំរុញ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សម្រាប់​ផ្គត់ផ្គង់ ការបង្កើត​សិប្បកម្ម​តូចៗ និង​ឧស្សាហកម្ម​នៅ​មូលដ្ឋាន​ដើម្បី​បង្កើន​តម្លៃ បន្ថែម និង​ប្រាក់ចំណូល​។ ជំរុញ​ការដាំ​បន្លែ និង​ឈើ​ហូប​ផ្លែ​ដើម្បី​ធានា​ការហូបចុក​ក្នុងស្រុក និង​ជា​ជំហានៗ​ឈានទៅ​ជំនួស​បន្លែ​នាំចូល​។ ជំរុញ​ការ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម​តាម​គ្រប់​រូបភាព ជាពិសេស​ការប្រើប្រាស់​ក​ញ្ច​ប់​ថវិកា​ហិរញ្ញប្បទាន​ពិសេស ៥០​លាន​ដុល្លារ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​។ ករណីនេះ អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ត្រូវ​ជួយ​សម្របសម្រួល​ធ្វើយ៉ាងណា​ឲ្យ​កសិករ និង​សហគមន៍​កសិកម្ម​អាច​ខ្លី​ប្រាក់​នេះ បាន​យកមកប្រើ​ប្រាស់ ដើម្បី​បង្កើន​ផលិតកម្ម​របស់ខ្លួន​កាន់តែ​រីកចម្រើន​ទ្វេរ​ទៀត​។​

​ទី​៦. មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​សហការ​ឲ្យ​បាន​សកម្ម​ក្នុងការ ពង្រឹង​រចនាសម្ព័ន្ធ​សហគមន៍​កសិកម្ម ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ​។ គ្រប់​អង្គភាព​ត្រូវ​គិតគូរ​បន្ថែមទៀត​អំពី​ការប្រើប្រាស់​ថវិកា​ឲ្យ​បាន​សមស្រប​ទៅ តាម​អាទិភាព​នៃ​សកម្មភាព​ដែល​បានរៀបចំ ក្នុង​ផែនការ​ថវិកា​ឆ្នាំ​២០២០ នេះ​ក្នុង​ស្មារតី​សន្សំ សំចៃ​ខ្ពស់​។ ត្រូវ​ត្រៀម​រៀបចំ​លក្ខណ​:​សម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ចាប់ផ្តើម​ការងារ​បង្កប​ង្កើ​ន​ផល​ឆ្នាំ​២០២០-២០២១ ឲ្យ​បាន​ទាន់ពេលវេលា​។​

​ទី​៧. អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​រដ្ឋបាល​ជលផល ត្រូវ​សហការ​ធ្វើការ​ជាយ​វិស័យ​ឯកជន ក្នុងការ​ផលិត​ចំណី​សត្វ ការចិញ្ចឹម​សត្វ និង​ត្រី​ធានា​ទាំង​បរិមាណ និង​គុណភាព​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម ជាពិសេស​បង្កើន​ដៃគូរ​ជាមួយ​កសិករ​។​

​ទី​៨. អង្គភាព​អគ្គនាយកដ្ឋាន​ទាំង​៣ រួមទាំង​មន្ទីរ​ទាំង​២៥ រាជធានី​-​ខេត្ត ត្រូវ​សហការ​ទប់ស្កាត់​ការនាំ​ចូល កសិផល​ខុសច្បាប់ ដើម្បី​ការពារ​តម្លៃ​កសិផល​ក្នុងស្រុក និង​បើកឱកាស​ឲ្យ​ផលិតករ​ក្នុងស្រុក​។​

​សូម​អនុ​ញ្ជា​ត​ជម្រាបជូន​ថា អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​សេចក្តីណែនាំ​ចំនួន​៤ ដើម្បី​ឲ្យ​អង្គភាព​ជំនាញ អង្គភាព​គ្រប់គ្រង​គម្រោង និង​មន្ទីរ​យកទៅអនុវត្ត​ឲ្យ​បាន​ទាន់ពេលវេលា ដែល​សេចក្តីណែនាំ (​ស​.​ណ​.​ន​) នោះ​មាន​៖ ទី​១. ស​.​ណ​.​ន លេខ​១៣២ ចុះ​ថ្ងៃទី​២៦ ខែមីនា ស្តីពី “​ការអនុវត្ត​វិធាន ការឆ្លើយតប​ជាបន្ទាន់​របស់​កម្មវិធី និង​គម្រោង​អភិវឌ្ឍ​នានា​ក្នុង​បរិបទ​នៃ​ការ​រា​ត ត្បា​ត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩”​។ ទី​២. ស​.​ណ​.​ន លេខ​១៥២ ចុះ​ថ្ងៃទី​០៣ ខែមេសា ស្តីពី “​វិធានការ​ជំរុញ​ការងារ​បង្កបង្កើនផល​កសិកម្ម​នៅក្នុង​រដូវវស្សា​ឆ្នាំ​២០២០- ២០២១”​។ ទី​៣. ស​.​ណ​.​ន លេខ​១៥៩ ចុះ​ថ្ងៃទី​០៩ ខែមេសា ស្តីពី “​ការពិនិត្យ​សន្និធិ​ស្បៀង​សម្រាប់​ឆ្លើយតប​ទៅនឹង​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ​- ១៩” និង​ទី​៤. ស​.​ណ​.​ន លេខ​១៦០ ចុះ​ថ្ងៃទី​១០ ខែមេសា ស្តីពី “​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការធ្លាក់​ចុះថ្លៃ​ផលិតផល​ផ្លែស្វាយ​”៕​ដោយ​៖​កូ​ឡាប​

spot_img
×