Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យល់​កន្ត្រាក់​មួយ​ល្ងាច និង​យប់ បំផ្លាញ​ផ្ទះ​ពលរដ្ឋ​៣៧០​ខ្នង នៅ​ស្រុក​២ ក្នុង​ខេត្តបន្ទាយមានជ័យ​

spot_img

​បន្ទាយមានជ័យ​៖ ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ និង​សំណង់​សាធារណៈ អស់​ជាង​៣៧០​ខ្នង នៅ​ស្រុក​ថ្មពួក និង​ស្រុក​ម៉ាឡៃ ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច​និង​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ប៉ុន្តែ ពុំ​រងរបួស​ឬ​ស្លាប់​មនុស្ស​សត្វ​ដែរ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​៖ នៅ​ម៉ោង​៥​ទៅ​ម៉ោង​៧​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ នៅ​ស្រុក​ថ្មពួក មាន​ភ្លៀង​មួយ​មេ​ធំ លាយឡំ​ជាមួយ​ខ្ស​ល់​កន្ត្រាក់​បក់បោក​យ៉ាងខ្លាំង​។ ក្នុងនោះ​បង្ក​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​ចំនួន​១០៥​ខ្នង នៅ​ឃុំ​ថ្មពួក គំរូ​និង​គោក​រមៀត ។ សំណង់​ខូចខាត​នោះ​ក៏មាន​សំណង់​សាធារណៈ​របស់​អាជ្ញាធរ អប់រំ​និង​នគរបាល​ផងដែរ ។​

​ចំណែក​លោក​អែម សុខា អភិបាលស្រុក​ម៉ាឡៃ បាន​ប្រាប់ថា ៖ នៅវេលា​ដំណាល​ខាងលើ​ដែរ ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន​២៦៥​ខ្នង​នៅ​ស្រុក​ម៉ាឡៃ ។ ទោះយ៉ាងណា គ្រោះធម្មជាតិ​ខ្ស​ល់​កន្ត្រាក់​នេះ មិន​បង្ក​គ្រោះថ្នាក់​មនុស្ស សត្វ​ឡើយ ។​

​បន្ទាប់ពី​គ្រោះធម្មជាតិ គឺ​ភ្លៀង​ធ្លាក់​និង​ខ្យល់​កន្ត្រាក់​ស្ងប់ កងកម្លាំង​សមត្ថកិច្ច​នគរបាល យោធា កងរាជអាវុធហត្ថ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បាន​ជួយ​រៀបចំ​ទុកដាក់ សម្រួល​ទីជម្រក​ជូន​ពលរដ្ឋ​រងគ្រោះ រៀបចំ​គ្រឿងផ្ទះ​ដែល​ខូចខាត​ឲ្យ​មាន​របៀបរៀបរយ​ឡើងវិញ​។​

​លុះ​ព្រឹក​ថ្ងៃទី​២៤​ខែមេសា តទៅ មាន​កងកម្លាំង​ខាងលើ និង​មន្ត្រី​មូលដ្ឋាន​ត្រូវ​សម្រុក​ចេញទៅ​ជួយ​ជួសជុល គឺ​ដូចដែល​បានធ្វើ​កាលពី​ខែមីនា ដើមខែ​មេសា និង​រាល់​លើក​នៃ​រាល់​ឆ្នាំ​ដែរ ៕​ដោយ ៖ បន្ទាយ


spot_img
×