Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្ទាវ​៣​នាក់ នាំគ្នា​រាំ​ចាក់​ក្បាច់​កណ្តាល​ដងផ្លូវ ឥត​ខ្វល់​បម្រាប​គោចរ ពេល​ប៉ូលិស​សួរនាំ​មូលហេតុ​

spot_img

ក្មេងស្ទាវ​មួយក្រុម​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​នាំគ្នា​រាំ​នៅ​កណ្តាលផ្លូវ ក្នុងពេល​កំពុង​អនុវត្ត​បម្រាម​គោចរ ហើយ​នៅពេល​ត្រូវបាន​សួរនាំ​មូលហេតុ ក្រុម​នេះ​និយាយថា “​ពួកគេ​ធុញថប់​ពេក ហើយ​គ្មានអ្វី​ត្រូវធ្វើ​” ។

​វីដេអូ​មួយ​ដែល​បាន​រីក​រាលដាល​នៅលើ​អ៊ីនធឺណិត​បង្ហាញ​ពី​ក្មេងស្ទាវៗ ៣ នាក់ រាំ​នៅ​កណ្តាលផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​ធំ​មួយ នៃ​ខេត្ត សាមុត ប្រា​កាន កាលពី​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ។ ពួកគេ​ទាំង ៣ នាក់​ដែលមាន​ទីលំនៅ​ក្បែរ​កន្លែង​ថត​វីដេអូ ត្រូវបាន​ប៉ូលិស​បញ្ជូន​មកកាន់​ប៉ុស្តិ៍ប៉ូលីស Nuea​។​

​ពិតជា​អស្ចារ្យ​ណាស់ នៅក្នុង​វីដេអូ ពួកគេ​សូម្បី​និយាយ​បែបនេះ​ថា «​ពួកយើង​មិន​ខ្វល់​រឿង​បម្រាម​គោចរ​ស្អី​នោះទេ ព្រោះថា​ទោះបី​ដាក់​បម្រាប ក៏​ពួកយើង​នៅតែ​គ្រុន​រងា​ដែរ នៅក្នុង​ប្រទេស​ថៃ​» ។​

​ក្មេងស្ទាវ​ទាំងនេះ​ដែលមាន​អាយុ​ស្របាលៗ​គ្នា​ខ្ទង់ ១៥ ឆ្នាំ បាន​ប្រាប់​ប៉ូលិស​ត្រង់ៗ​ថា ពួកគេ​គឺជា​មនុស្ស​នៅក្នុង​វីដេអូ​នេះ ហើយ​មូល​ហេតុដែល​ពួកគេ​ធ្វើបែបនេះ គឺ​ដោយសារ​គ្មានអ្វី​ធ្វើ និង​ធុញថប់​ខ្លាំងពេក ។ ហេតុនេះ នៅពេល​ឃើញ​ដងផ្លូវ​ស្ងាត់ជ្រងំ ពួកគេ​ក៏​សម្រេចចិត្ត​នាំគ្នា​រាំ​និង​ថត​វីដេអូ​ទៅ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង បន្ទាប់​ពាក់​កណ្តាលអធ្រាត្រ ដោយបាន​រំលោភ​លើ​ក្រិ​ត្យ​គ្រាអាសន្ន​ជាមួយ​បម្រាម​គោចរ​ជាតិ​ដែល​បាន​ចូល​ជា​ធរមាន​ចាប់ពី​វេលា​ម៉ោង ២២ និង​០០ នាទី រហូតដល់​ម៉ោង ៤ និង ០០ នាទី ទៀបភ្លឺ ។​

​ជា​លទ្ធផល ក្មេងស្ទាវ​ទាំងបី​នាក់​នេះ ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង និង​បញ្ជូន​ទៅកាន់​តុលាការ​គ្រួសារ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Sanook)

spot_img
×