Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហោ សំអាត ទទួល​សម្ភារ និង​ថ្នាំ​សម្លាប់​មេរោគ ជា​អំណោយ​ឧបត្ថម្ភ ពី​ក្រុមហ៊ុន ជឹ​ង ហៃ​ណា អ៊ិន​ដា​ស្ទ្រី ឯ​.​ក​

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហោ សំអាត អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា រួមជាមួយ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន បាន​អញ្ជើញ​ទទួល​អំណោយ​ឧបត្ថម្ភ​ជា​សម្ភារ និង​ថ្នាំ​សម្លាប់​មេរោគ​សម្រាប់​ប្រើប្រាស់ ក្នុងការ​ការពារ​ពី​ជំ​ងឹ​កូ​វីដ​-១៩ (COVID-19) ពី​តំណាង​ក្រុមហ៊ុន ជឹ​ង ហៃ​ណា អ៊ិន​ដា​ស្ទ្រី ឯ​.​ក (ZHENGHAINA INDUSTRY CO.,LTD)​។ សម្ភារ​ឧបត្ថម្ភ​ទាំងនោះ​រួមមាន​៖ ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មេរោគ ចំនួន​១​គ្រឿង ទឹក​ថ្នាំ ចំនួន​១​តោន និង​សា​ប៉ូ ចំនួន​១៥០០​ដុំ សម្រាប់​ប្រើប្រាស់​ក្នុងការ​បង្ការ ទប់ស្កាត់​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហោ សំអាត បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​តំណាង​ក្រុមហ៊ុន ក្រុមហ៊ុន ជឹ​ង ហៃ​ណា អ៊ិន​ដា​ស្ទ្រី ឯ​.​ក (ZHENGHAINA INDUSTRY CO.,LTD) និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ អំណោយ​សប្បុរសធម៌ ឧបត្ថម្ភ​ដល់​នាយកដ្ឋាន​ព័ត៌មានវិទ្យា សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ នាពេលនេះ​។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក បានចាត់ទុក​អំណោយ​ស​ប្បុ​រសធម៌​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន ជឹ​ង ហៃ​ណា អ៊ិន​ដា​ស្ទ្រី ឯ​.​ក (ZHENGHAINA INDUSTRY CO.,LTD) នាពេលនេះ គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​បំផុត​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ហើយក៏​ជាការ​ចូលរួម​លើកកម្ពស់​អនាម័យ ថែរក្សា​សុខុមាលភាព​របស់​មន្ត្រី​រាជការ​សាធារណៈ​ផងដែរ​។​

​ជាងនេះទៀត ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ម ដា​រ៉េត អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​២ ដែល​បាន​ជួយ​សម្របសម្រួល​ការងា​រ​ជាមួយ​ក្រុមហ៊ុន ក្នុងការ​នាំយក​នូវ​ជំនួយ​ឧបត្ថម្ភ​ទាំងអស់នេះ​មកកាន់​ក្រសួងមហាផ្ទៃ និង​លោក គិ​ន សុជាតិ អគ្គនាយក​ក្រុមហ៊ុន SJ Shipping Co.,Ltd ដែល​បាន​ចូលរួម​ក្នុង​ការជួយ​សម្រួល និង​ឧបត្ថម្ភ​លើ​ការដឹកជញ្ជូន​សម្ភារ​ទាំ​ង​នេះ បាន​ទាន់ពេលវេលា​៕​ដោយ​៖CEN​

spot_img
×