Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​៖ ការផ្គត់ផ្គង់​អំបិល​នៅ​ឆ្នាំនេះ គ្រប់គ្រាន់​រហូតដល់​ចុងឆ្នាំ​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ការផ្គត់ផ្គង់​អំបិល​ត្រូវបាន​ធានា សម្រាប់​រយៈពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំនេះ ហើយ​ថា​តម្លៃ​ទីផ្សារ​សម្រាប់​ទំនិញ ក្នុងស្រុក មាន​យុទ្ធសាស្ត្រ​នៅតែ​ល្អ​មិន​ឡើង​មិន​ចុះ​។​

​ថ្លែង​ក្នុង​សិន្ន​សីទ​សារព័ត៌មាន កាលពី​ម្សិលមិញ លោក ហួន សុរ​ង្សី ប្រធាន​នាយកដ្ឋាន​កិច្ចការ​ឧស្សាហកម្ម នៃ​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍ ថ្លែង ពី​សារសំខាន់​នៃ​ទំនិញ​អំបិល​នេះ ដោយ​រដ្ឋាភិបាល​បានដាក់​វា​ជា​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព​នានា​របស់​រដ្ឋាភិបាល​។​

​លោក​បាន​មានប្រសាសន៍ថា​៖ យើង​បាន​តាមដាន​មើល​ស្ថានការណ៍​យ៉ាង​ដិតដល់ ហើយ​ផលិតកម្ម​អំបិល​ចន្លោះ ពី​ខែមករា​ដល់​ខែមីនា ទទួលបាន​ទិន្នផល ៣ ម៉ឺន​តោន​»​។​
​ក្នុង​ចំនួន​នេះ លោក សុរ​ង្សី បាន​ថ្លែងថា​មាន​ចំនួន ៤.០០០ តោន​ត្រូវបាន​នាំចូល​ពី​ប្រទេស​ឥណ្ឌា ដោយ​អំបិល​នាំចូល​នេះ សល់​នៅក្នុង​ស្តុក​ប្រមាណ​ជាង ៥០០​តោន​ប៉ុណ្ណោះ​។ នេះ​បើទោះបីជា​កង្វះ​កម្លាំង​ពលកម្ម នៅក្នុង​វាលស្រែ​អំបិល របស់​ប្រទេស​ក្នុង​រដូវ​ប្រមូល​ផល​ថ្មីៗ​នេះ ក៏​ដំណើរ​ការផលិត​អំបិល​នៅតែមាន​ដំណើរការ​ធម្មតា​។​

​លោក​បញ្ជាក់ថា​៖«​យើង​មិន​ខ្លាច​កង្វះ​អំបិល​ទេ ហើយ​យើង​អាច​ធានាបាន​នូវ​និរន្តរភាព នៃ​ការផ្គត់ផ្គង់​។ តម្លៃ​ក៏​នឹងមិន​ត្រូវបាន​អនុញ្ញាត ឱ្យ​ឡើង​ខ្ពស់​ហួស​ពី​តម្លៃ​បច្ចុប្បន្ន ១.៥០០ និង ២០០០ ក្នុង​មួយ​គីឡូក្រាម​ដែរ​” ដោយ​បន្ថែម​ការភ័យខ្លាច​ថា ផលិតផល​ចាំបាច់​អាច​នឹង​អស់ ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត គ្របដណ្តប់​ដែល​កំពុង​បន្ត​កើតមាន​»​។​
​បន្ថែម​លើ​នេះ​លោក សុរ​ង្សី បាន​បន្ថែមថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំ​ពុង ស្វែងរក​រោងចក្រ ដែលមាន​បច្ចេកវិទ្យា​ទំនើប ដើម្បី​កែលម្អ​និង​ព​ន្លឿ​ន​ដំណើរការ​ផលិតកម្ម​អំ​បិ​ល​៕​ដោយ​៖​សម្ផស្ស​

spot_img
×