Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា បន្តការអភិវឌ្ឍ អាកាសយានដ្ឋាន​សីហនុ​តាម​ផែនការ​

spot_img

​ភ្នំពេញ​៖ នាយក​ប្រតិបត្តិ ក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន បន្ត​ការរក្សា​បុគ្គលិក​ធ្វើការ និង​អនុវត្តតាម​ផែនការអភិវឌ្ឍន៍​អាកាសយានដ្ឋាន​ក្រុងព្រះសីហនុ ទោះបី​ជាមាន វិប្បត្តិ​ជំងឺ COVID19​។

​លោក Alain Brun នាយក​ប្រតិបត្តិ ក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា បាន​ថ្លែង​បែបនេះ ក្នុងជំនួប​រវាង លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ទី ២៣ ខែ មេសា ឆ្នាំ ២០២០​។​

​លោក Alain Brun នាយក​ប្រតិបត្តិ ក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា បានបញ្ជាក់​ប្រាប់​រដ្ឋមន្ត្រី​ថា ការហោះហើរ ចាប់តាំងពី​ខែមករា រហូតដល់​ខែមេសា ឆ្នាំ​២០២០ បាន​ធ្លាក់ចុះ​ចំនួន​៩៥% ដោយសារ​ផលប៉ះពាល់​ដោយ COVID19​។

​លោក​បន្តថា រក្សា​ការអភិវឌ្ឍ​អាកាសយា​ដ្ឋា​ន​សីហនុ​តាម​ផែន ក្នុង​ការចូល​រួមការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋាន លោក Alain Brun បាន​គួសបញ្ជាក់​ថា ក្រុមហ៊ុន​នឹង​បន្ត​ស្តា និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន ក្រុងព្រះសីហនុ ដដែល តាម​ផែនការ ដែល​កំណត់ ដោយ​មិន​គិតពី​ផលប៉ះពាល់ COVID19 ទេ ដោយ​ក្នុងនោះ បាន​សាងសង់​ផ្លូវ​រត់ បាន​៧០% ការងារ​សំណង់​ស៊ីវិល បាន​៤២% ការងារ apron ៤៥% ជា​សរុប​ការងារ​ទាំងមូល​បាន​៥៧% ។​

​ដោយឡែក​លោក​អគ្គនាយក​ថា ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា នៅតែ​រក្សា​ចំនួន​បុគ្គលិក ដែលមាន​ចំនួន​ជិត ១៨០០ នាក់​ដដែល ដោយ​មិនមាន​ការកាត់បន្ថយ​បុគ្គលិក​ទេ​។ ដោយ​គ្រាន់តែ​រក្សា​នូវ​បុគ្គលិក​ធ្វើការ តាម​វិធីសាស្ត្រ​បែងចែក​ការងារ​ធ្វើការ​ពេញ​ម៉ោង និង​បុគ្គលិក​សម្រាក​បណ្តោះអាសន្ន ដោយ​កាត់​ប្រាក់ខែ​តែ​២០% ចំពោះ​បុគ្គលិក ដែលមាន​ប្រាក់ខែ​ច្រើនជាង ៥០០ ដុល្លារ ក្នុង​១ ខែ ចំពោះ​បុគ្គលិក ដែលមាន​ប្រាក់ខែ​ចំនួន​៥០០​ដុល្លារ ចុះក្រោម​គឺ​រក្សា​នៅ​ដដែល​មិនមាន​ការ​កាត់​ទេ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែងអំណរគុណ លោក Alain Brun អគ្គនាយក​ក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា សហការ​ល្អ ដោយបាន រៀបចំ​ផែនការ​រក្សា​ការគ្រប់គ្រង​បុគ្គលិក និង​រក្សា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ដដែល ដើម្បី​រក្សា​នូវ​ចូលរួម​ស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្រោយ​វិបត្តិ​COVID19 ៕​ដោយ​៖​សម្ផស្ស​

spot_img
×