Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងមូល​

spot_img

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ និង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងមូល ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​។​

​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥ -២០២៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញថា អភិវឌ្ឍ​និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ក្នុងន័យ​តម្រង់ទិស​ទីផ្សារ និង​បង្កើត​លក្ខណ​អំណោយផល ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សា​កម្ម​កម្ពុជា​។​

​ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ឲ្យ​ដឹងថា តាម​គោលនយោបាយ​ឧស្សាហកម្ម ២០១៥ ២០២៥ ខេត្ត​ព្រះសីហនុ និង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ដែលមាន​តំបន់​រដ្ឋបាល តំបន់​សម្រាប់​រៀបចំ​ក​ន្លែ​ង​ពាណិជ្ជកម្ម តំបន់​ទេសចរ Green Tourism Zone របស់​អាស៊ាន ដោយនៅ​ខេត្ត​ព្រះសីហនុ និង​បែងចែក​ថា តើ​កន្លែង​ណា​ជា​តំបន់ឧស្សាហកម្ម ជា​តំបន់​ទេសចរណ៍ និង​ជា​តំបន់​សង្គម​រស់នៅ​ជាដើម​។​

​បើតាម​ឯកឧត្តម ហេង សុខ​គង់ បាន​ឲ្យ​ដឹង​ទៀតថា ខេត្ត​ព្រះសីហនុ កំពុង​រីក​ស្គុះស្គាយ ពិសេស​ហេ​ដ្ឋា​រចនាសម្ព័ន ដែល​ស្រប​ទៅ​និង IDP របស់​រាជរដ្ឋាភិបាល ក្នុងការ​ជម្រុញ​អភិវឌ្ឍ​ហ្នឹង​។ ឯកឧត្តម​បាន​បន្តថា យើង​និង​ធ្វើ​ឲ្យ​តំបន់​នោះ ជា​តំបន់​មួយ ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់ ពីមុនមក​យើង​ជ្រើស​រើសយក​តំបន់​មួយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ឧទាហរណ៍​ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ទឹងហាវ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជាដើម តែ​ឥឡូវ​អត់​ទេ គឺ​ទូទាំង​ខេត្ត​ព្រះសីហនុ និង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់ នៅពេលដែល​អ្នកវិនិយោគ​ទៅ​ដាក់ទុន​នៅ​កន្លែង​ណាក៏ដោយ ក៏​គាត់​នៅតែ​ទទួលបាន QIP (Qualify Investment Project ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ CDC នៅក្នុង​ការនាំ​ចូល​វត្ថុធាតុដើម ការ​នាំចូល​គ្រឿងចក្រ និង​គ្រឿង​ម៉ាស៊ីន​ដោយ​រួច​ពន្ធ ទាំង​ការសាងសង់ នេះ​គឺ​ស្ថិតនៅក្នុង​កម្រិត​ទូទាំង​ខេត្ត​ទាំងអស់ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងមូល​តែម្តង​។​

​សូម​ជំរាប​ថា ខេត្ត​ព្រះសីហនុ នឹង​ប្រែក្លាយជា​ទីក្រុង​មួយ ដែលមាន​លក្ខណៈ​ជឿនលឿន មាន​សក្តានុពល​លើ​វិស័យសេដ្ឋកិច្ច និង​ឧស្សាហកម្ម​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ បាន​បង្កើតជា​សួន​ឧស្សាហកម្ម​អន្តរជាតិ ស្រូបយក​សហគ្រាស ការវិនិយោគ និង​មាន​វិនិយោគិន​មកពី​ប្រទេស​ចិន ជប៉ុន បារាំង កូរ៉េខាងត្បូង និង​សហភាព​អឺរ៉ុប​ជាដើម កំពុង​វិនិយោគ លើ​រោងចក្រ​វាយនភ័ណ្ឌ​សម្លៀកបំពាក់ រោងចក្រ​គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និង​ឧស្សាហកម្ម​ផលិតកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​។ បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ មាន​សហគ្រាស កំពុងដំណើរការ និង​ដោះស្រាយ​ជីវភាព​ការងារ​ជូន​កម្មករ កម្មការិនី​បាន​ជិត ២០​ម៉ឺន​នាក់ ៕​ដោយ​៖​សម្ផស្ស​

spot_img
×