Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ មាន​លំនៅ​នៅ​ខេត្ត​នានា នៅតែ​ត្រូវ​ថៃ​បញ្ជូន​មកវិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ឆ​ង​ចម ខេត្ត​សុរិន្ទ -​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​

spot_img

ឧ​ត្ត​រ​មានជ័យ​៖ ពលករ​ខ្មែរ​ធ្វើការ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ នៅតែ​បន្ត​វិល​មក​ស្រុក​បន្ត​បន្ថែមទៀត តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ឆ​ង​ចម ខេត្ត​សុរិន្ទ​- អូរ​ស្មាច់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ពលករ​ទាំងនោះ មាន​ទីកន្លែង​កំណើត​នៅ​ខេត្ត​ទីទៃ​ពីគ្នា ។​


​គិត​ត្រឹម​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ ក្រម​គ្រូពេទ្យ​នឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក​ប្រចាំ​នៅ​ច្រក​នោះ ក៏បាន​បន្ត​ធ្វើការ​ស្កែ​ន និង​ឆ្លុះ​កំដៅ​ពួកគេ ដើម្បី​បង្ការ​ការពារ​សុខភាព ពិសេស​ស​ជំងឺ​កូ​វីដ​-១៩ ។
​សម្រាប់​អ្នក​សង្ស័យ​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ ។​

​លោក​វេជ្ជបណ្ឌិត ឈ្លោ​ក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ធ្វើ​ការងារ​របស់ខ្លួន ស្របតាម​សភាពការណ៍ ទំហំ​ការងារ​តម្រូវ និង​តាម​ការណែនាំ​របស់​ថ្នាក់លើ ។​

​សូម​រំលឹកថា នៅ​ច្រកព្រំដែន​អន្តរជាតិ​ឆ​ង​ចម – អូរ​ស្មាច់ នៅមាន​ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ​បញ្ជូន និង​អនុ​ញ្ញ​ត​ឲ្យ​វិល​មក​ប្រទេស​កម្ពុជា​វិញ រាប់​សិន​នាក់​ក្នុង​មួយថ្ងៃៗ ។​
​សូមបញ្ជាក់ថា ថៃ កំពុង​ដាក់​ប្រទេស​ក្រោម​ច្បាប់​គ្រាអាសន្ន ហើយ​បាន​បិទក​ម្លែ​ង​ធ្វើការ ការដ្ឋាន ផ្សារ ទី​ឯកជន ទីសាធារណៈ​នានា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។​ហេតុនេះហើយ ក៏​នាំ​ឲ្យ​បាត់បង់​កន្លែងធ្វើការ​ទាំ​ង​ពលរដ្ឋ​ថៃ និង​ពលករ​បរទេស​រាប់សែន​កន្លែង ។

​ក្នុងនោះ ពលករ​ខ្មែរ​ជាង​៨​ម៉ឺន​នាក់​បាន​វិល​មក​ប្រទេស ។​
​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ជាង​១​ម៉ឺន​នាក់ នៅ​ខេត្តបន្ទាយមានជ័យ មាន​ជាង​២៣.០០០​នាក់ ។ មកទល់​ថ្ងៃនេះ ប្រតិភូ​ពី​ខេត្ត​នានា ក៏​បន្តទៅ​រង់ចាំ​ទទួល​ពលករ ដែលជា​ពលរដ្ឋ​មាន​លំនៅ​នៅ​ខេត្ត​ខ្លួន ហើយ​នាំមក​ត្រួតពិនិត្យ​សុខភាព​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ និង​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ថ្នាក់​ខេត្ត​នីមួយៗ ៕ ដោយ ៖ បន្ទាយ​


spot_img
×