Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃសៅរ៍ ទី ២៥ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

រាសី​ល្អជា​មធ្យម​។ 

ការងារ ៖ ​​នៅពេលនេះមិនទាន់ហុចផ្លែផ្កានៅឡើយ ម្ល៉ោះហើយ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​សម្រេច​ជោគជ័យ​ទៅរួច ​។

ជំនួញ ៖ ​បើ​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ទាល់តែ​ខិតខំ​ព្យាយាម​ទើប​អាចមាន​ភាព​ផ្អែមល្ហែម​ដូចដើម​វិញ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក ល្អប្រសើរ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើលមុខ​ក្រោយ​ទើប​មិនកើត​បញ្ហា​អាក្រក់​ណាមួយ​ត្រូវ​ពិបាក​ក្នុងការ​រែកពន់​។ ​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​តោង​តែ​ចេះ​ទប់ទល់​ឱ្យបាន​ល្អ និង មិនត្រូវ​ព្រងើយកន្តើយ​ឡើយ​បើ​ពុំ​នោះទេ​បញ្ហា​មួយចំនួន​នឹង​កាន់តែ​ធ្លាក់​ជាប់ផុង​បន្ថែមទៀត​ជាក់​ជាពុំខាន​។​

ជំនួញ ៖ ជួប​ផល​លំបាក​ក្នុង​ការរកចំណូល ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

ស្នេហា ៖ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ដែល​បាន​ត្រៀម​រួចរាល់​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​បើទោះបី​ជួប​ការ​លំបាកលំបិន​និង​ត្រូវការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​ជានិច្ច​។​

ជំនួញ ៖ បើ​លោកអ្នក​ចង់​បើក​របរ​រកស៊ី​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​រកស៊ី​ជួញដូរ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច ។​

ស្នេហា ៖ បើ​មាន​ណាត់​គូ​ស្នេហា​ឬ​សាសង​អ្វីមួយ​តែងមាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចុះ​ធ្វើ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់មកវិញ​។​

ជំនួញ ៖ ការ​ជួញ​ដូរ​នៅថ្ងៃនេះ​វិញ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​មួយចំនួន​វិញ​ថែមទៀត​។​

ស្នេហា ៖ ​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀប​ដូច​ត្រី​នឹង​ទឹក​នា​រដូវ​ខែវស្សា​អញ្ចឹង​ដែរ​៕

​ឆ្នាំរោង​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួលរង​ផលប៉ះពាល់ និងជួប​នូវ​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​ផងដែរ​។​ បើ​មានការ​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ជួបចរចា​ពី​រឿង​អ្វីមួយ​តែង​ភ្លាត់​ឱកាស​មិន​សម្រេច​ដូច​គាប់​បំណង​នោះឡើយ​។

ជំនួញ ៖ ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ព្រោះ​តែង​អង្គុយ​ស្ងាប​ច្រើនជាង​។​

ស្នេហា ៖ មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

ឆ្នាំម្សាញ់​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ មាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ខ្លះ​យាយី ម្ល៉ោះហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ការពារ​អាត្មា​ខ្លួន​ទើប​អាច​ចៀសផុត​រាល់​ជម្លោះ​វិវាទ​ឬ​រឿង​រាវ​អាក្រក់​ណាមួយកើត​ឡើងក្នុងការងារ​។​

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​។​

ស្នេហា ៖ ​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​ប្រើ​បញ្ញា​តែង​អា​ចរក​ច្រកចេញ​ជានិច្ច​។

ជំនួញ ៖ ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​ការរស់នៅ​លោកអ្នក​គប្បី​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​ប៉ុណ្ណោះ​។​

ស្នេហា ៖ ​មាន​ភាព​ភ្លឺ​ថ្លា​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ពិសេស​ងាយ​កើត​បញ្ហា​ទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ការរស់នៅ​លោកអ្នក​ងាយ​មានរឿង​ជម្លោះ​វិវាទ​ផង​ចូរ​ចេះ​រំងាប់​ចិត្ត​ដោយ​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ​នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​បើ​ពុំ​នោះទេ​នឹង​នាំយក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​ចៀស​ពុំរួច​ឡើយ​។

ជំនួញ ៖​ ​ជួប​ស្ថានភាព​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ក៏​នៅមាន​ហូរ​ចូល​តក់ៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

ស្នេហា ៖ កុំ​គប្បី​ឈ្លក់​វង្វេង​ក្នុង​រឿង​ស្នេហា​ច្រើនពេក ហើយ​ត្រូវ​រក​ពេលវេលា​នេះ​បំពេញការងារ​វិញ​ទើប​ជាការ​ប្រពៃ​ជាង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ ។​

ជំនួញ  មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ​ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​គាប់ប្រសើរ​គួរសម​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​រឿង​ឱ្យ​សប្បាយចិត្ត​និង​បញ្ហា​តូចធំ​ដែល​បម្រុង​រត់​ចូល​អាច​រត់ចេញ​ថែមទៀត​។

ជំនួញ ៖ បើ​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថ្វី​ទេពី​ព្រោះថា​ផល​ល្អៗ​នោះ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ បើ​ចង់​ចរចា​បញ្ហា​ស្នេហា​ថ្មីថ្មោង​តែង​ទទួល​ផ្លែផ្កា​និង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក ល្អប្រសើរ ហើយ​បើទោះបី​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​គ្រាន់​គាប់ប្រសើរ​។

ជំនួញ ៖ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផ្លែផ្កា​ជា​ផល​កម្រៃ​និង​មាន​ជោគ​​មានជ័យ​ច្រើន​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែងមាន​ក្តី​ស​ង្ឃឺ​ម​គួរ​ជាទី​រីករាយ​៕

​ឆ្នាំកុរ​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​លោកអ្នក​តែង​កើត​អារម្មណ៍​តានតឹង​ព្រោះតែ​បញ្ហា​យាយី​ច្រើន​ពិសេស​ការប្រកប​ការងា​រ​ក៏​តែង​មិនសូវ​ឆ្លើយតប​ដូច​ការរំពឹងទុក​នោះដែរ​។​

ជំនួញ ៖ កុំ​សំលឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​បន្តិច​។

ស្នេហា ៖ ​​ជួប​ភាព​រកាំរកូស​និង​ពាក់មុខយក្ស​ដាក់គ្នា​ឥត​សូវ​ត្រូវ​គ្នា ប៉ុន្មាន​នោះឡើយ​៕

spot_img
×