Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង​បុក​ទ្រនាប់​លើ​ផ្លូវដែក បណ្តាលឲ្យ​មនុស្ស ១៦​នាក់​រងរបួស​

spot_img

មនុស្ស​ចំនួន ១៦​នាក់​បាន​រងរបួស ក្រោយ​ពេល​រថយន្ត​ភ្លើង​មួយ​គ្រឿង​បាន​បុក​នឹង​ទ្រនាប់ ដែល​គេ​ដាក់​ការពារ​នៅលើ​ផ្លូវ​ដែក នៅ​ជាយក្រុង​ស៊ីដ​នី​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស​។​

​ហេតុការណ៍​បុក​ទ្រនាប់​ដែល​គេ​ដាក់​នៅ​ខាងចុង​ផ្លូវដែក កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ម៉ោង​ប្រហែល ១០​ព្រឹក (​ម៉ោង​ក្នុង​តំបន់​កើតហេតុ​)​។​

​ក្នុង​ហេតុការណ៍​នេះដែរ បណ្តាល​ឲ្យ​អ្នកដំណើរ​បុរស វ័យ ២១​ឆ្នាំ ម្នាក់​រងរបួស​បាកជើង និង​អ្នកដំណើរ ១៥​នាក់​ទៀត​រងរបួស​ស្រាល​។​

​ប៉ូលីស​និយាយថា ពួកគេ​កំពុងតែ​ស៊ើបអង្កេត ដើម្បី​ដឹង​ថា តើ​មូលហេតុ​អ្វី​បានជា​រថភ្លើង​មិន​ឈប់​។​

​ប៉ូលីស​និយាយថា រថភ្លើង​បាន​បន្ថយល្បឿន​ដើម្បី​ឈប់ ប៉ុន្តែ​វា​មិន​បាន​ឈប់​បែរ​ជា​ទៅបុក​ទ្រនាប់​ផ្លូវដែក​នៅ​ចុង​បង្អស់​នៃ​ផ្លូវដែក​៕ សុភ័ក្ត្រ​

spot_img
×