Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​៨៤ ​គ្រាប់​ ប្រគល់ជូន​អង្គភាព ​CMAC យកទៅ​បំផ្លាញចោល​នៅ​ស្រុក​ប​វេ​ល​

spot_img

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​កប់​ក្នុង​ដី​នៅក្នុង​ស្ទឹង​ប​វេ​ល​ជាច្រើន​គ្រាប់ បាន​ប្រគល់ជូន​អង្គភាព​CMAC យកទៅ​បំផ្លាញចោល​នៅ​ស្រុក​ប​វេ​ល​។​

ការប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​កប់​ក្នុង​ដី​នៅក្នុង​ស្ទឹង​ប​វេ​ល​ជាច្រើន​គ្រាប់​ប្រគល់ជូន​អង្គភាព​CMAC នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២០ អនុវត្តតាម​មតិ​ដឹកនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង​។​

លោក​វរសេនីយ៍ទោ សុខ សារិន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹងថា លោក​ចាត់តាំង​កងកម្លាំង​នគរបាល​ឲ្យ​ចូលរួម​សហការ​ជាមួយ​អង្គភាព​កម្ចាត់មីន​កម្ពុជា CMAC ប្រចាំ​នៅក្នុង​មូលដ្ឋាន​។​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​ប្រទះឃើញ​នៅក្នុង​ស្ទឹង​ប​វេ​ល​ស្រុក​ប វេ​ល​នា​រដូវ​ទឹក​ស្រក​សរុប​ចំនួន​៨៤​គ្រាប់​ដែល​ក្នុងនោះ​មាន -​គ្រាប់កាំភ្លើង​ប្រភេទ​១៣០​មិល្លីម៉ែត្រ​ចំនួន ០១​គ្រាប់ -​គ្រាប់​កាំ​ភ្លេ​ី​ង​ត្បាល់​ប្រភេទ​៦០ មិល្លីម៉ែត្រ​០១​គ្រាប់ -​គ្រាប់​កាំ​ភ្លេ​ី​ង​ត្បាល់​ប្រភេទ​៨២​មី​ល្លី​ម៉ែត្រ​ចំនួន​០៣​គ្រាប់ -​គ្រាប់​បែ​​កដៃ​ចំនួន​០១​គ្រាប់ -​គ្រាប់កាំភ្លើង​ប្រភេទ​B40​ចំនួន​០១​គ្រាប់ -​គ្រាប់កាំភ្លើង​ប្រភេទ​DK75​ចំនួន​១១​គ្រាប់ -​គ្រាប់មីន ប្រភេទ​P40​ចំនួន​០៣​គ្រាប់ -​គ្រាប់កាំភ្លើង​ផ្លោង​មិន​ច្បាស់​ម៉ាក​ចំនួន​៦៣​គ្រាប់​។

​លោក​វរសេនីយ៍ឯក សុខ សារិន បាន​បញ្ជាក់ថា​ដោយសា​រដូវ​នេះ​ជា​រដូវប្រាំង​រីងស្ងួត​ទឹក​ស្ទឺ​ង​ប​វេ​ល​ក៏​រីងស្ងួត​ដែរ ពេលនេះ​ប្រជាពលរដ្ឋ​ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សេសសល់​ពី​សម័យ​សង្គ្រាម​ស្ថិតនៅ​រាយប៉ាយ​ក្នុង​ស្ទឹង ត្រូវបាន​ប្រជាពលរដ្ឋ​ផ្តល់​ព័​ត៌​​មាន​ដល់​កម្លាំង​នគរបាល ហើយ​កម្លាំង​បាន​រាយការណ៍​ជួន​មន្ត្រី​ជំនាញ​CMAC រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រមូល​យកទៅ​រក្សាទុក​ដើម្បី​បំផ្លាញចោល​។ ទាក់ទង​នឹង​ករណីនេះ​លោក​តែងតែ​បំផុស​ផ្សព្វផ្សាយ​ដល់​មន្ត្រីនគរបាល​ក៏ដូចជា​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ច្បាស់​ពី​ផលប៉ះពាល់​នៃ​យុទ្ធភណ្ឌ​ទាំងនេះ ដែល​សកម្មភាព​ខាងលើ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​និង​ចូលរួម​សហការ​អនុវត្ត​ជាមួយ​មន្ត្រីនគរបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដូច​ពេលនេះ​៕

ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×