Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​សោ​រ៍​នេះ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ​៧​ នាក់​បានជា និង​ពុំមាន​ករណី​អ្នក​ឆ្លង​ថ្មី​

spot_img

ភ្នំពេញ​៖ នៅ​ថ្ងៃទី ​២៥ ខែមេសា ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល បានចេញ​ប្រកាស​ព័ត៌មាន​ថា អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៧​នាក់ បានជា​សះស្បើយ ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​កើនឡើង​រហូតដល់​១១៧​នាក់ និង​ពុំមាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ថ្មី​ទេ​។​

​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​ធ្លាក់​ចុះមក​ត្រឹម​ចំនួន​៥​នាក់ នៃ​អ្នក​ឆ្លង​សរុប​១២២​នាក់​។ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​នេះ​។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថា ​រហូតដល់​ម៉ោង ៧និង០០​នាទី​ព្រឹក ថ្ងៃទី ២៥ មេសា ២០២០ យេីង​​ពុំ​រក​ឃេី​ញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យេី​ង​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ចំនួន​១២២​ករណី​ដដែល និង មាន​៧​ករណី​ជា​សះ​ស្បេី​យ​ថ្មី ជា​សរុប​យេី​ង​មាន​១១៧​នាក់​ជា​សះ​ស្បេី​យ ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​សំរាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ៥​នាក់​។ ពិតមែនតែ​ពុំ​រក​ឃេី​ញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ។

​សូមបញ្ជាក់ថា ប្រទេស​យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥៕

ដោយ​៖​កូ​ឡាប​

spot_img
×