Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រក្សត់​ហើយ​កូន​ឈឺ​ទៀត គ្មាន​លុយ​ទៅ​ពេទ្យ ឃើញ​អាណិត​ពេក អ្នកស្រី អ៊ា​ន សៀវ​ម៉ី (​ព្រះ​នាង​តូច​) បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១ លាន​រៀល (វីដេអូ)

spot_img

​កាលពីពេល​ថ្មីៗ​នេះ (​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០) តាមរយៈ​ព្រះ​តេជគុណ នួន សុ​ផន ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក Sophorn KonKhmer អ្នកស្រី អ៊ា​ន សៀវ​ម៉ី (​ព្រះ​នាង​តូច​) ជា​អគ្គនាយិកា​ក្រុមហ៊ុន Castle E Diamond នាំចូល​ផលិតផល​ថែរក្សា​សម្ផស្ស​ម៉ាក់ Ei Ei ផ្ដាច់មុខ​ពី​ក្រៅប្រទេស បាន​ផ្ញើ​ថវិកា​ឧបត្ថម្ភ​ចំនួន​១​លាន​រៀល ជួយ​ទៅដល់​គ្រួសារ​ស្ត្រី​ក្រី​ក្រី​ដ៏​កំសត់​មួយ នៅក្នុង​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដើម្បី​យក​កូន​ទៅ​ពេទ្យ​ព្យាបាល​។​

​ដោយសារតែ​ពុំ​អាច​ទៅ​ជួប​គ្រួសារ​នោះ​ដោយផ្ទាល់ ព្រោះតែ​ជាប់រវល់ ហើយ​បាន​ត្រឹម​ផ្ញើ​តាមរយៈ​ព្រះ​តេជគុណ​ខាងលើ​ជួយ អ្នកស្រី សៀវ​ម៉ី ក៏បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកស្រី «Siv mey Online Shop» យ៉ាង​ដូច្នេះ​ថា​៖ «​តាមពិត​នាង​ខ្ញុំ​ក៏​ចង់ទៅ​ជួប​បងស្រី​ផ្ទាល់​ដែរ​តែដោយសារ​នាង​ខ្ញុំ​រវល់​ចឹ​ង​ក៏​មិនបាន​ទៅ​សូម​បងស្រី​យក​កូន​ទៅ​ពេទ្យ​សិន​ទៅ​រឿង​ផ្ទះ​ចាំ​នាង​ខ្ញុំ​គិត​ជូន​ពេល​ក្រោយ​ទៀត​ណា​សំខាន់​កូន​មុន​ណា​បងស្រី (​ហើយ​នាង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​តេជគុណ​នួន​សុ​ផន​ផងដែរៗ​តែងតែ​ជួយ​យក​ថវិការ​ទៅ​ជួយ​អ្នក​ដែរ​ក្រខ្សត់​ជំនួស​នាង​ខ្ញុំ​រហូតមក​» ។​

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា មុននេះ​មួយថ្ងៃ (​ទី​២៣ មេសា​) អ្នកស្រី សៀវ​ម៉ី ក៏បាន​យក​ថវិកា​ចំនួន ២ ពាន់​ដុល្លារ (2000$), ជែ​ល​លាងដៃ​ចំនួន ១០០ ដប​, Spray បាញ់​កម្ចាត់​មេរោគ​ចំនួន ១០០ ដប និង​អង្ករ​២​តោន ទៅ​ជួន​កាកបាតក្រហមកម្ពុជា ដោយ​ទទួលបាន​ការស្វាគមន៍​ពី​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាតក្រហមកម្ពុជា​។​

​ជាមួយនឹង​អំពើ​ដ៏​សប្បុរសធម៌​របស់​អ្នកស្រី ឃើញថា​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង ដោយ​ក្នុងនោះ​មានការ​ខ​មិន​លើកទឹកចិត្ត​អ្នកស្រី​យ៉ាង​ដូច្នេះ​ថា​៖ «​មនុស្ស​ដូច​ចែ​សៀវ​មុ​ី​អោយតែ​ឃើញ​ជនរួមជាតិ​ជួប​ទុក​លំបាក​តែងតែ​មានមុខ​ចែ​ជួយ​មិនដែល​ខាន​ទេ ។​ដូច្នេះហើយ​ចែ​រក​សុ​ី​កាន់តែ​ទ្បើងៗ​រហូត អរគុណ​អំពើ​ល្អ​របស់​ចែ​ណាស់​ជំនួស​បងស្រី​បងប្រុស​និង​ក្មេងៗ​ផង​» ។ ដោយ​៖ CEN

spot_img
×