Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការតវ៉ា​ជាថ្មី នៅមុខ​សាលា CIA ផ្លូវ ២០០៤ ទាមទារ​ឲ្យ​សាលា​បញ្ចុះតម្លៃ​ការសិក្សា​៥០​ភាគរយ​តាម​អន​ឡាញ​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ម៉ោង​៨​និង​៣០​នាទី អាណាព្យាបាល​សិស្សសាលា CIA first បាន​ផ្ទុះ​ជួបជុំគ្នា តវ៉ា​សាជាថ្មី​ទៀត នៅមុខ​សាលារៀន នៅតាម​ផ្លូវ​២០០៤ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​សាលា​បញ្ចុះតម្លៃ​ការសិក្សា​៥០​ភាគរយ​សិស្ស​ម្នាក់​”​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២០ អាណាព្យាបាល​សិស្សានុសិស្ស រៀន​នៅ​សាលា CIA ច្រើន​រយ​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅមុខ​សាលា​ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ ២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សែន ។​

​គោលបំណង​តវ៉ា​របស់ អាណាព្យាបាល​សិស្ស​គឺ​សុំ​សាលា​បញ្ចុះតម្លៃ​ថ្លៃ​សិក្សា​តាម​អន​ឡាញ ត្រឹម ៥០% ដោយសារតែ​ពួកគាត់​មានការ​លំបាក ក្នុងការ​ប្រកបមុខរប​រ​ក្នុង​កាលៈទេសៈ​ស្រុកទេស ជួ​បន​ញ្ហា​ជំងឺ​រាតត្បាត កូ​វីដ ១៩ ។ ប៉ុន្តែ​ខាង​សាលា​បាន​យល់ព្រម​បញ្ចុះតម្លៃ ២៥% សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ និង ១៥% សម្រាប់​ថ្នាក់ G1-12 ។​

​អាណាព្យាបាល​បាន​លើក​បដា​ដែល​សរសេរ​មាន​ខ្លឹមសារ​ថា ពហិកា​មិន​រៀន​តាម អន​ឡាញ បើ​បង់ ១០០% ។ រហូតមកដល់​ថ្ងៃនេះ​មិនទាន់មាន​ដំណោះស្រាយ​ព្រមព្រៀងគ្នា​នៅឡើយ​ទេ ។​

​មហាជន​លើ​បណ្តាញ​សង្គម បាន​លើកឡើងថា តើ​អ្នក​គិតថា​វា​អាក្រក់​នៅទីនេះ​ទេ​? ឯកជន ឬ​សាធារណៈ សាលា​គួរតែ​ជា​មនុស្ស​ដំបូងបង្អស់ ដើម្បី​បង្ហាញ​សិស្ស​បង្រៀន​សិស្ស អំពី​មនុស្សជាតិ​ចេះ​ស្រឡាញ់គ្នា ពេល​មាន​វិបត្តិ​បែបនេះ ព្យាយាម​ស្វែងយល់​ពីគ្នា ប៉ុន្តែ​សាលា​ទាំងនេះ នៅតែ​រក្សា​ថ្លៃ​ខ្ពស់ និង​មិន​អើពើ​នឹង​មតិយោបល់​ទាំងអស់ ខណៈពេលដែល​ឪពុកម្តាយ​សិស្ស ស្ទើរតែ​ទាំងអស់ កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​។ សាលា​មិន​បង់ថ្លៃ​ភ្លើង​ទឹក ឬ​ថ្លៃ​រដ្ឋបាល ដូច​ពីមុន​ទេ លើសពីនេះទៅទៀត ប្រាក់ខែ​របស់​គ្រូ​អាច​ត្រូវបាន​កាត់បន្ថយ​បន្តិចបន្តួច​ផងដែរ ព្រោះ​ពួកគេ​មិនបាន​បង់ថ្លៃ​ធ្វើដំណើរ ហើយ​ម៉ោង​សិក្សា​មិន​ច្រើន​ដូច​មុន​ទេ​។ នេះ​នឹងធ្វើ​ឱ្យមាន​កន្លែង​ទំនេរ​ល្អ​សម្រាប់​ការបញ្ចុះ​តម្លៃ​។
​មហាជន បានបញ្ជាក់​បន្ថែមថា ខ្ញុំ​គិតថា​រដ្ឋាភិបាល គួរតែ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ឱ្យ​កាន់តែខ្លាំង​ថែមទៀត វា​មិន​ត្រឹមតែ​ជះឥទ្ធិពល ដល់​ការអប់រំ​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​មនុស្សជាតិ​ទូទៅ របស់​មនុស្ស​ជំនាន់​ក្រោយ​ដែរ​។ បញ្ហា​ធំ​មួយ​ដើម្បី​ដោះស្រាយ គឺ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

​មិនមែន​ឪពុកម្តាយ​សិស្សសាលា​ឯកជន​ទាំងអស់ សុទ្ធតែជា​អ្នកមាន​នោះទេ ពេលខ្លះ​ពួកគេ​លះបង់​ខ្លួនឯង ដើម្បី​ធ្វើឱ្យ​កូនៗ របស់​ពួកគេ​ទៅ​សាលារៀន កាន់តែ​ប្រសើរឡើង ទទួលបាន​ការអប់រំ​ប្រសើរ​ជាង​មុន​។ សាលា​គួរតែ​ពិចារណា​ឡើងវិញ​អំពី​រឿងនេះ​៕​ដោយ៖កូឡាប

spot_img
×